ព័ត៌មានអន្ដរជាតិ
ស្លាប់១១នាក់ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សក្នុងទីក្រុង Vancouver ប្រទេសកាណាដា
មនុស្ស១១នាក់ដែលមានអាយុចន្លោះពី ៥ទៅ៦៥ឆ្នាំ បានស្លាប់ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅឯពិធីបុណ្យរបស់ជនជាតិហ្វីលីពីនក្នុងទីក្រុង Vancouver ប្រទេសកាណាដាកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៨ខែមេសានេះ។

មិនត្រឹមតែមានមនុស្សស្លាប់១១នាក់ទេ មនុស្សរាប់សិបនាក់ទៀតក៏បានរងរបួស ដោយជនរងគ្រោះខ្លះរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តម៉ាក Audi SUV ពណ៌ខ្មៅ បើកបុកមនុស្សចូលរួមពិធីបុណ្យ Lapu Lapu Day ដែលជាពិធីបុណ្យរបស់ជនជាតិហ្វីលីពីនរស់នៅទីក្រុង Vancouver។
ជនបង្កហេតុដែលចាប់ខ្លួនបាននៅកន្លែងកើតហេតុគឺជាលោក Kai-Ji Adam Lo អាយុ ៣០ ជាអ្នករស់នៅទីក្រុងVancouver ត្រូវបានអយ្យការរបស់រដ្ឋ British Columbia ចោទប្រកាន់ចំនួនប្រាំបីករណីនៃឃាតកម្មកម្រិតទីពីរហើយអាចនឹងមានបទចោទប្រកាន់បន្ថែមទៀត ខណៈក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថាលោក Lo មានប្រវត្តិមានបញ្ហាផ្លូវចិត្ត។

ហេតុការណ៍នេះគឺជាសោកនាដកម្មដែលបានអង្រួនប្រទេសកាណាដានៅមុនការបោះឆ្នោតសហព័ន្ធផងដែរ ដោយនាយករដ្ឋមន្ត្រីកាណាដា Mark Carney បានលុបចោលព្រឹត្តិការណ៍យុទ្ធនាការលើកដំបូងរបស់លោក និងការប្រមូលផ្តុំធំចំនួនពីរនៅថ្ងៃចុងក្រោយនៃយុទ្ធនាការបោះឆ្នោត។
ពាក់ព័ន្ធទៅនឹងហេតុការណ៍នេះ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានចេញសេចក្តីថ្លែងការណ៍មួយដោយសម្តែងការអាណិតអាសូរចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។ លោកបាននិយាយថា៖«អគ្គកុងស៊ុលហ្វីលីពីននៅទីក្រុង Vancouver កំពុងធ្វើការជាមួយអាជ្ញាធរកាណាដា ដើម្បីធានាថាឧប្បត្តិហេតុនេះនឹងត្រូវបានស៊ើបអង្កេតឱ្យបានហ្មត់ចត់ ហើយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេត្រូវបានគាំទ្រ និងជួយសម្រាលទុក្ខ» ៕
គួរបញ្ជាក់ថាទីក្រុង Vancouver មានជនជាតិហ្វីលីពីន ៣៨៦០០ នាក់ក្នុងឆ្នាំ ២០២១ស្មើនឹង ៥.៩% នៃចំនួនប្រជាជនសរុបរបស់ទីក្រុងនេះ បើយោងតាមស្ថិតិប្រទេសកាណាដាដែលជាទីភ្នាក់ងារដែលធ្វើជំរឿនជាតិ៕




អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


