ព័ត៌មានអន្ដរជាតិ
អន្តរជាតិប្រតិកម្មខ្លាំងៗ ក្រោយកូរ៉េខាងជើង ទទួលស្គាល់ បញ្ជូនទ័ពទៅជួយច្បាំងរុស្ស៊ី
សហគមន៍អន្តរជាតិ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការទទួលស្គាល់នាពេលថ្មីៗនេះពីសំណាក់ប្រទេសកូរ៉េខាងជើង ដែលថា ខ្លួនពិតជាបញ្ជូនទ័ព ទៅជួយរុស្ស៊ីច្បាំងក្នុងសង្គ្រាមជាមួយអ៊ុយក្រែនមែន។

ទង្វើនេះនាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់បណ្តាប្រទេសនិងអង្គការអន្តរជាតិមួយចំនួន ដែលបង្ហាញពីក្តីបារម្ភអំពីស្ថិរភាពក្នុងតំបន់និងការរីករាលដាលនៃជម្លោះកាន់តែធំ។
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង
សម្ព័ន្ធមិត្តទាំងពីរគឺសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បាននាំគ្នាចេញមុខថ្កោលទោសកូរ៉េខាងជើងចំពោះរឿងនេះ ដោយទីក្រុងសេអ៊ូល ចាត់ទុតថា សេចក្តីប្រកាសរបស់ទីក្រុងព្យុងយ៉ាង គឺប្រៀបបាននឹងការទទួលស្គាល់អំពើឧក្រិដ្ឋកម្ម ខណៈទីក្រុងវ៉ាស៊ីនតោន សង្កត់ធ្ងន់ថា កូរ៉េខាងជើងនិងប្រទេសដែលរួមចំណែកផ្សេងទៀត ជាអ្នកទទួលខុសត្រូវសម្រាប់ការអូសបន្លាយសង្គ្រាម ឲ្យកាន់តែវែងឆ្ងាយ។
អ៊ុយក្រែន
តំណាងអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ ព្រមានថា ការចូលរួមរបស់ទាហានកូរ៉េខាងជើង កំពុងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ទាំងអឺរ៉ុបនិងឧបទ្វីបកូរ៉េ។
អង្គការណាតូ
អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ ព្រមានថា កិច្ចសហប្រតិបត្តិការយោធាកាន់តែស្អិតរមួតរវាងកូរ៉េខាងជើងនិងរុស្ស៊ី អាចបង្កអស្ថិរភាពបន្ថែមទៀតនៅក្នុងសង្គ្រាមដែលកំពុងឆាបឆេះស្រាប់ ហើយបង្កគ្រោះថ្នាក់ដល់សន្តិសុខទាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងតំបន់អឺរ៉ូអាត្លង់ទិក។
អង្គការសហប្រជាជាតិ
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានបង្ហាញក្តីបារម្ភជាពន់ពេកអំពីការចូលដៃពីសំណាក់ភាគីបន្ថែមទៀតនៅក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដោយសារតែវត្តមានទ័ពកូរ៉េខាងជើង។
អាល្លឺម៉ង់
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អ្នកស្រី Annalena Baerbock បានសង្កត់ធ្ងន់ថា ជំនួយយោធារបស់កូរ៉េខាងជើងដល់រុស្ស៊ី ធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ខណៈលោក ពូទីន បន្តសង្គ្រាមសម្លាប់ប្រជាជនស្លូតត្រង់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថាត្រៀមជួយគាំទ្រផ្នែកយោធាដល់កូរ៉េខាងជើង ក្នុងករណីចាំបាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


