ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថាត្រៀមជួយគាំទ្រផ្នែកយោធាដល់កូរ៉េខាងជើង ក្នុងករណីចាំបាច់
វិមានក្រឹមឡាំង បានបញ្ជាក់នៅថ្ងៃចន្ទទី២៨ខែមេសានេះថា រុស្ស៊ីបានត្រៀមផ្តល់ជំនួយយោធាដល់កូរ៉េខាងជើងប្រសិនបើចាំបាច់ ស្របតាមកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដែលបានចុះហត្ថលេខារវាងប្រជាជាតិទាំងពីរក្នុងខែវិច្ឆិកាឆ្នាំ២០២៤។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងមានកាតព្វកិច្ចតម្រូវឲ្យប្រទេសទាំងពីរផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ក្នុងគ្រាចាំបាច់។ លោកបន្ថែមថា ការចូលរួមរបស់ទាហានកូរ៉េខាងជើងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីដណ្តើមយកមកវិញនូវតំបន់ព្រំដែន Kursk បានបង្ហាញច្បាស់អំពីប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ។
ការប្រកាសរបស់វិមានក្រឹមឡាំង ធ្វើឡើងបន្ទាប់ប្រទេសកូរ៉េខាងជើង ទទួលស្គាល់ហើយថា ខ្លួនពិតជាបញ្ជូនទ័ពទៅជួយរុស្ស៊ី ប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន នៅក្នុងសង្គ្រាមមែន ខណៈការបញ្ជូននេះ ត្រូវបានបញ្ជាដោយមេដឹកនាំ គីម ជុងអ៊ុន ផ្ទាល់តែម្តង។ កូរ៉េខាងជើង បានចាត់ទុកការដាក់ពង្រាយនោះថា ជាការបង្ហាញអំពីមិត្តភាពសកម្មប្រយុទ្ធដ៏រឹងមាំកម្រិតខ្ពស់បំផុតរវាងកូរ៉េខាងជើងនិងរុស្ស៊ី។
របាយការណ៍កន្លងមក បង្ហាញថា ទាហានកូរ៉េខាងជើងប្រហែល ១០ ០០០ ទៅ ១២ ០០០នាក់ត្រូវបានដាក់ពង្រាយ ដោយក្នុងនោះមានស្លាប់និងរបួសប្រហែល ៤ ០០០នាក់។ ជាការតបស្នងវិញ រុស្ស៊ីតាមសេចក្តីរាយការណ៍បានផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង ដោយបង្កើនការព្រួយបារម្ភក្នុងចំណោមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងអំពីការផ្ទេរបច្ចេកវិទ្យាយោធាដែលមានសក្តានុពល ដែលអាចបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
សន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដែលបានចុះហត្ថលេខារវាងរុស្ស៊ី និងកូរ៉េខាងជើង ត្រូវបានចាត់ទុកថា ជាសន្ធិសញ្ញាយោធាដ៏សំខាន់បំផុតរវាងប្រទេសទាំងពីរ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក។ នៅក្រោមសន្ធិសញ្ញានេះ ប្រទេសទាំងពីរប្តេជ្ញាផ្តល់ជំនួយផ្នែកយោធាភ្លាមៗ បើភាគីណាមួយរងការវាយប្រហារ ដែលជាសញ្ញាបង្ហាញពីការពង្រឹងសម្ព័ន្ធភាពយោធារបស់ពួកគេ៕
ដោយ៖ ឈាង
ចុចអាន៖ ទីបំផុត កូរ៉េខាងជើង ទទួលស្គាល់ថា ខ្លួនពិតជាបញ្ជូនទ័ព ទៅជួយរុស្ស៊ី មែន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


