Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បញ្ចប់តំណែងទីប្រឹក្សាសន្តិសុខជាតិ ក្រោយផ្ទុះរឿងអាស្រូវដ៏ធំមួយ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបណ្តេញលោក Mike Waltz ចេញពីតំណែងទីប្រឹក្សាសន្តិសុខជាតិ ក្រោយផ្ទុះរឿងអាស្រូវច្រឡំដៃ ទាញអ្នកសារព័ត៌មានចូលក្នុង Group Chat ដែលពិភាក្សាអំពីផែនការយោធាដ៏រសើប។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, លោក ត្រាំ បានប្រកាសពីការបណ្តេញនេះ នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍ទី១ខែឧសភាឆ្នាំ២០២៥ ដោយសរសេរថា «ចាប់តាំងពីពេលគាត់ពាក់ឯកសណ្ឋាននៅសមរភូមិ ក្នុងសភា និងក្នុងនាមជាទីប្រឹក្សាសន្តិសុខជាតិរបស់ខ្ញុំមក លោក Mike Waltz បានប្រឹងប្រែងធ្វើការបំផុតដើម្បីដាក់ផលប្រយោជន៍ជាតិរបស់ជាចម្បង។ ខ្ញុំដឹងថា គាត់នឹងនៅតែខំធ្វើការ ក្នុងមុខតំណែងថ្មី»។

យោងតាមប្រភពជាច្រើន, ក្រៅពីរឿងអាស្រូវច្រឡំទាញអ្នកសារព័ត៌មានចូលក្នុងគ្រុប Chat នេះ នៅមានហេតុផលជាច្រើនទៀត ដែលគេដឹងថានៅពីក្រោយការសម្រេចចិត្តរបស់លោក ត្រាំ បណ្តេញទីប្រឹក្សាសន្តិសុខជាតិរូបនេះ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ លោក Waltz នឹងត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំអង្គការសហប្រជាជាតិ ខណៈរដ្ឋមន្ត្រីការបរទេស Marco Rubio នឹងត្រូវចូលកាន់តំណែងជាទីប្រឹក្សាសន្តិសុខជាតិជំនួសលោក Waltz ជាបណ្តោះអាសន្នសិន។

សូមជម្រាបជាថ្មី កាលពីថ្ងៃអង្គារទី២៥ខែមីនាឆ្នាំ២០២៥ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ បានសាងកំហុសផ្នែកសន្តិសុខដ៏ធំមួយ ដោយច្រឡំទាញលោក Jeffrey Goldberg និពន្ធនាយកនៃទស្សនាវដ្តី The Atlantic ចូលទៅក្នុង Group Chat កម្មវិធី Signal ដោយក្នុង Group នោះ ពួកគេបានពិភាក្សាគ្នាអំពីផែនការយោធាដ៏រសើបបំផុត សម្រាប់ការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន។

(រូបថត៖ Reuters)

Group Chat នោះបង្កើតឡើងដោយលោក Waltz ហើយសមាជិកក៏រួមមានទាំងអនុប្រធានាធិបតី JD Vance រដ្ឋមន្ត្រីការពារជាតិ Pete Hegseth រដ្ឋមន្ត្រីការបរទេស Marco Rubio នាយកស៊ើបការណ៍សម្ងាត់ជាតិ Tulsi Gabbard និងជំនួយការជាន់ខ្ពស់ Stephen Miller ផងដែរ។ 

Group នោះ គឺមានការពិភាក្សាគ្នាលើព័ត៌មានលម្អិតប្រតិបត្តិការដូចជាគោលដៅ អាវុធ និងពេលវេលានៃការវាយប្រហារជាដើម។ ដូច្នេះហើយ វាបង្កឲ្យមានពាក្យរិះគន់យ៉ាងខ្លាំង អំពីការគ្រប់គ្រងព័ត៌មានសម្ងាត់ និងហានិភ័យនៃការប្រើប្រាស់វិធីទំនាក់ទំនងដែលមិនមានសុវត្ថិភាពសម្រាប់កិច្ចពិភាក្សាអំពីសន្តិសុខជាតិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១១ ម៉ោង មុន

ស្គាល់​អត្តសញ្ញាណ​អ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់​មនុស្ស​ ៤ នាក់ នៅស្រុកស្នួល

ច្រកអានសេះ
សន្តិសុខសង្គម១៤ ម៉ោង មុន

ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន

នយោបាយ១៩ ម៉ោង មុន

សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក

ច្រកទ្វារព្រំដែនអន្តរជាតិ
ព័ត៌មានជាតិ២៣ ម៉ោង មុន

មេច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ នៅស្រុកស្នួល ត្រូវបានប្រកាសផ្លាស់ប្តូរ

ក្រុងតាខ្មៅ
សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលក្រុងតាខ្មៅ កោះហៅអ្នករត់កង់បីឥណ្ឌាដែលប្រើប្រាស់សម្ភារកងកម្លាំងមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

Sokha Hotels

ព័ត៌មានពេញនិយម