ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមថា នរណាហ៊ានទិញប្រេងអ៊ីរ៉ង់ មិនឲ្យមកធ្វើជំនួញជាមួយអាមេរិក ដាច់ខាត!
ភ្លាមៗក្រោយប្រទេសអូម៉ង់ប្រកាសថា ការចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដែលគ្រោងធ្វើនៅសប្តាហ៍នេះ ត្រូវបានផ្អាកវិញនោះ ស្រាប់តែលោក ដូណាល់ ត្រាំ ក្តៅស្លឹកត្រចៀកតែម្តង ដោយប្រធានាធិបតីអាមេរិករូបនេះ គំរាមថា ប្រទេសណាឬនរណាក៏ដោយ បើហ៊ានទិញប្រេងអ៊ីរ៉ង់ នឹងរងទណ្ឌកម្ម ហើយមិនឲ្យមកធ្វើជំនួញជាមួយអាមេរិកដាច់ខាត។ នេះបើតាមការចុះផ្សាយរបស់ PBS កាលពីថ្ងៃព្រហស្បតិ៍ទី១ខែឧសភាឆ្នាំ២០២៥។

តាមគម្រោង កិច្ចចរចានុយក្លេអ៊ែរអាមេរិក-អ៊ីរ៉ង់ នឹងរៀបចំឡើងនៅថ្ងៃទី៣ខែឧសភា ក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលី ប៉ុន្តែវាត្រូវផ្អាកសិនដោយសារហេតុផលខាងភស្តុភារ។
កិច្ចពិភាក្សានេះ មានគោលបំណងដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនដែលសហរដ្ឋអាមេរិកបានដាក់លើសាធារណរដ្ឋឥស្លាមមួយនេះ។ ការចរចានោះទៀតសោត នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi និងបេសកជនមជ្ឈិមបូព៌ារបស់អាមេរិក Steve Witkoff។

យ៉ាងណា ពាក់ព័ន្ធការបរាជ័យនេះ ធ្វើឲ្យលោកត្រាំ ក្តៅចិត្ត ហើយចេញសារគំរាមលើបណ្តាញសង្គម Truth Social ថា៖ «រាល់ការទិញប្រេងឬផលិតផលគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ត្រូវតែបញ្ឈប់ឥឡូវនេះ! ប្រទេសណាឬនរណាក៏ដោយ ឲ្យតែហ៊ានទិញផលិតផលទាំងនោះពីប្រទេសអ៊ីរ៉ង់ នឹងមិនឲ្យមកធ្វើជំនួញជាមួយអាមេរិកទេ»។
ដ្បិតលោកត្រាំ ព្រមានបែបនេះទៅគ្រប់ប្រទេសក៏ពិតមែន ប៉ុន្តែគេដឹងថា អ្នកប៉ះពាល់ខ្លាំងបំផុតគឺ ចិន ព្រោះប្រទេសនេះគឺជាអតិថិជនដ៏ធំរបស់អ៊ីរ៉ង់ ហើយចំណាត់ការរបស់ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ច្បាស់ជាធ្វើឲ្យភាពតានតឹងជាមួយទីក្រុងប៉េកាំងកាន់តែធ្ងន់ធ្ងរ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងយ៉ាប់យ៉ឺនស្រាប់ទៅហើយ ដោយសារវិធានការពន្ធរបស់អាមេរិក។
តួយ៉ាង ផ្អែកលើទិន្នន័យតាមដានប្រេង, រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកបានសន្និដ្ឋាននៅក្នុងរបាយការណ៍ដែលបញ្ចេញកាលពីខែតុលាឆ្នាំមុនថា ប្រទេសចិនបានទទួលយកសឹងតែ៩០%ទៅហើយ នៃការនាំចេញប្រេងឆៅនិងសារធាតុរាវខាប់របស់អ៊ីរ៉ង់ក្នុងឆ្នាំ២០២៣៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រទេសចំនួនបី គំរាមដាក់ទណ្ឌកម្ម បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បរាជ័យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


