ព័ត៌មានអន្ដរជាតិ
ឡាវ ប្រុងជើងការខ្ពស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ ពិសធ្យូង ពី ថៃ
បន្ទាប់ពីថៃ រកឃើញករណីឆ្លងជំងឺអង់ត្រាក់ (ពិសធ្យូង) និងថែមទាំងមានអ្នកស្លាប់នៅខេត្ត Mukdahan ទៀតផងនោះ ប្រទេសឡាវឯណោះ កំពុងប្រុងជើងការខ្ពស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

តាមការចុះផ្សាយរបស់ Vietnam Plus នៅថ្ងៃអង្គារទី៦ខែឧសភាឆ្នាំ២០២៥, ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ឡាវ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងសាធារណជន ប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យឆ្លងរោគ។
មិនត្រឹមតែអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវផ្អាកនាំចូលនិងដឹកជញ្ជូនបសុសត្វដូចជាជ្រូក គោក្របី ពពែ សេះ ចៀមនិងផលិតផលសត្វផ្សេងទៀតពីប្រទេសជិតខាងថៃហើយនោះ ក្រសួងថែមទាំងដាក់ចេញវិធានការគ្រប់គ្រងជំងឺឆ្លងយ៉ាងតឹងរ៉ឹងបំផុត ជាពិសេសសូម្បីតែរថយន្តដែលចេញពីថៃចូលឡាវ ក៏ត្រូវតែបាញ់ថ្នាំសម្លាប់មេរោគសិនដែរ ទើបអនុញ្ញាតឲ្យបន្តដំណើរ។
លើសពីនេះម្ចាស់សត្វចិញ្ចឹមទាំងអស់ត្រូវតាមដានសុខភាពសត្វរបស់ពួកគេ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាម បើសិនជាចេញរោគសញ្ញាសង្ស័យណាមួយ។ ក្រសួងថែមទាំងប្រកាសឲ្យបើយុទ្ធនាការចាក់វ៉ាក់សាំងនៅតាមទីតាំងដែលមានហានិភ័យជំងឺពិសធ្យូង ជាបន្ទាន់ផងដែរ។

សេចក្តីប្រកាសនេះ កើតឡើងបន្ទាប់ពីថៃ មានករណីមនុស្សបាត់បង់ជីវិតដោយសារជំងឺពិសធ្យូងលើកដំបូងក្នុងរយៈពេល៣ទសវត្សរ៍ ខណៈមនុស្សរហូតដល់ទៅ៦៣៨នាក់ មានជាប់ពាក់ព័ន្ធនឹងប្រភពចម្លង។
អ្នកជំងឺដែលស្លាប់គឺបុរសវ័យ៥៣ឆ្នាំ ជាអ្នកស្រុក Don Tan នៃខេត្ត Mukdahan ជាប់ព្រំដែនឡាវ ដោយគាត់បានឆ្លងជំងឺនេះ ក្រោយប៉ះពាល់និងទទួលទានសាច់គោដែលមានផ្ទុកមេរោគ Bacillus ក្នុងអំឡុងពិធីបុណ្យសាសនាមួយ។
ពិសធ្យូងគឺជាជំងឺឆ្លងធ្ងន់ធ្ងរដែលបណ្តាលមកពីបាក់តេរី Bacillus។ មនុស្សអាចឆ្លងជំងឺនេះតាមរយៈការប៉ះពាល់ផ្ទាល់ឬដោយប្រយោលជាមួយសត្វឈឺ ហើយរោគសញ្ញាមានដូចជាចេញពងបែកតូចៗ ឈឺក្បាល រាគ និងដង្ហើមខ្លី ហើយរោគសញ្ញានឹងចេញក្រោយការឆ្លង២ខែ។ បើមិនមានការព្យាបាលទាន់ពេលទេ មនុស្សអាចស្លាប់បាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


