ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាបង្កើនការវាយប្រហារការពារពីទីក្រុងក្នុងរដ្ឋ Kachin
របបយោធាមីយ៉ាន់ម៉ាកំពុងបង្កើនការវាយប្រហារប្រយុទ្ធជាកងទ័ពឯករាជ្យ Kachin និងសម្ព័ន្ធមិត្តដើម្បីការពារទីក្រុងទីពីររបស់រដ្ឋ Kachin គឺទីក្រុង Bhamo ពីការវាយដណ្ដើម ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy នៅថ្ងៃទី០៨ខែឧសភានេះ។

របបយោធាកំពុងឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស យន្តហោះគ្មានមនុស្សបើក និងការបាញ់ផ្លោងដើម្បីការពារមូលដ្ឋានយោធាទី ២១ របស់ខ្លួន។ អ្នកនាំពាក្យរបស់កងទ័ពឯករាជ្យ Kachin( KIA) លោកវរសេនីយ៍ឯក Naw Bu បានប្រាប់ Irrawaddy ថា ឧទ្ធម្ភាគចក្រដឹកជញ្ជូនរបស់របបបាននិងកំពុងពង្រឹងទីស្នាក់ការកណ្តាលដោយមានយន្តហោះ Y12 និង Y8 និងការផ្គត់ផ្គង់ដល់យោធាជារៀងរាល់ថ្ងៃ ខណៈពួកគេខ្វះខាតស្បៀងអាហារ និងគ្រាប់រំសេវ។
យោងតាមប្រភពប្រឆាំងបានឱ្យដឹងថា មានការវាយប្រហារតាមអាកាសរហូតដល់៥០ ដងក្នុងមួយថ្ងៃ ក្នុងទីក្រុង Bhamo ដែលមានទីតាំងយុទ្ធសាស្ត្រនៅលើច្រាំងខាងកើតនៃទន្លេ Irrawaddy និងមានមូលដ្ឋានយោធាប្រហែល៣០ កន្លែង។
អ្នកវិភាគយោធាម្នាក់បាននិយាយថា ប្រសិនបើទីក្រុង Bhamo ដួលរលំ របបយោធានឹងបាត់បង់ការគ្រប់គ្រងលើតំបន់ទាំងមូលនៅភាគខាងកើតនៃទន្លេ Irrawaddy ក្នុងរដ្ឋ Kachin។

គួរបញ្ជាក់ថា KIA និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបើការវាយលុកលើកដំបូងលើទីក្រុង Bhamo កាលពីថ្ងៃទី ៤ ខែធ្នូ បណ្ដាលឲ្យទីស្នាក់ការកងវរសេនាតូចជាច្រើន និងព្រលានយន្តហោះបានខូចខាតចាប់តាំងពីពេលនោះមក។ ក្រោយមកបន្ទាប់ ពីបទឈប់បាញ់របស់ KIA បានបញ្ចប់នៅថ្ងៃទី២២ ខែមេសា ការប្រយុទ្ធដើម្បីដណ្ដើម Bhamo ក៏បន្តឡើងវិញ។
ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ មក KIA បានធ្វើការហ្វឹកហ្វឺន ផ្គត់ផ្គង់ និងការប្រយុទ្ធជាមួយកងកម្លាំងការពារប្រជាជនដែលបានបង្កើតថ្មី និងក្រុមតស៊ូផ្សេងទៀតនៅក្នុងរដ្ឋ Kachin តំបន់ Sagaing និងភាគខាងជើងរដ្ឋ Shan ។ KIA និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដណ្ដើមទីតាំងរដ្ឋាភិបាលយោធាជាង៣០០ និងទីក្រុងជុំវិញ១៥ក្នុងរដ្ឋ Kachin តំបន់ Sagaing និងភាគខាងជើងរដ្ឋ Shan៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច១ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoលោក រ៉ាអ៊ូល កាស្រ្តូ វ័យ ៩៤ឆ្នាំ ត្រូវចោទប្រកាន់នៅអាមេរិក, ប្រឈមការកាត់ទោស ប្រហារជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ agoច្បាប់កាតព្វកិច្ចយោធាទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភាដោយសំឡេងអនុម័ត៥៨


