ព័ត៌មានអន្ដរជាតិ
ក្រុមបះបោរនៅខេត្តភាគខាងត្បូងថៃបំផ្ទុះគ្រាប់បែករបួសមនុស្សពីរនាក់
ក្រុមបះបោរបំផ្ទុះគ្រាប់បែកតាមដងផ្លូវក្នុងស្រុកមួយក្នុង ខេត្ត Yala បណ្ដាលឲ្យ វិស្វករពីនាក់រងរបួស កាលពីថ្ងៃពុធ ស្របពេលរដ្ឋាភិបាលថៃរឹតបន្តឹងសន្តិសុខនៅតាមខេត្តភាគខាងត្បូងថៃដោយសារអំពើហិង្សាកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី០៨ខែឧសភានេះ។

គ្រាប់បែកនេះបានផ្ទុះនៅលើផ្លូវតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិ Kotortuera ស្រុក Raman នៅម៉ោងប្រហែល ៥ល្ងាច ខណៈដែលក្បួនរថយន្តចំនួន ៥ គ្រឿងដឹកទាហាន ២១នាក់កំពុងឆ្លងកាត់។ ពួកគេកំពុងធ្វើដំណើរត្រឡប់ទៅមូលដ្ឋានវិញ បន្ទាប់ពីពួកគេបញ្ចប់ការបូមខ្សាច់ប្រឡាយនៅភូមិមួយផ្សេងទៀត។
ហេតុការណ៍នេះបាន បណ្តាលឲ្យវិស្វករយោធា២នាក់រងរបួស ម្នាក់រងរបួសត្រចៀកនិងម្នាក់ទៀត រងរបួសដើមទ្រូង និងចិញ្ចើម និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Raman។
ប៉ូលិសបានជឿថា ការវាយប្រហារនេះអាចជាស្នាដៃរបស់ក្រុមបះបោរដែលចង់បង្កើតភាពចលាចល ខណៈឧប្បត្តិហេតុហិង្សាបាននិងកំពុងកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក្នុងខេត្តភាគខាងត្បូងដូចជាខេត្ត Narathiwat, Pattani និង Yalaជាកន្លែងដែលក្រុមបំបែកខ្លួនស្វែងរកឯករាជ្យភាពកាន់តែខ្លាំងចំពោះតំបន់ដែលមានអ្នកកាន់សាសនាឥស្លាម។
កាលពីសប្តាហ៍មុនមនុស្ស ០៤ នាក់ រួមទាំងក្មេងស្រីអាយុ ៩ ឆ្នាំម្នាក់ និងស្ត្រីពិការភ្នែកអាយុ៧៦ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងនៅក្នុងស្រុក Tak Bai និង Chanae ក្នុងខេត្ត Narathiwat ។ មនុស្សជាង ៧,០០០ នាក់បានស្លាប់ចាប់តាំងពីឆ្នាំ ២០០៤ ដោយសារការបះបោរបានចាប់ផ្តើមឡើងវិញបន្ទាប់ពីបានស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


