Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញថៃព្រមានថា បាងកក ប្រឈមហានិភ័យ គ្រោះរញ្ជួយដី នាអនាគត

បានផុស

នៅ

ក្រុមអ្នកជំនាញថៃ បានចេញការព្រមានថា រាជធានីបាងកក នឹងត្រូវប្រឈមហានិភ័យនៃគ្រោះរញ្ជួយដីនាពេលអនាគត ដ្បិតបច្ចុប្បន្នមិនទាន់អាចព្យាករថា វានឹងមានកម្លាំងខ្លាំងកម្រិតណាក៏ដោយ។

រញ្ជួយដីនៅបាងកក (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឯវេទិកា «ក្រោយគ្រោះរញ្ជួយដី៖ ពីមេរៀនទៅការការពារ។ អ្វីដែលយើងត្រូវដឹងនៅពេលពិភពលោកផ្លាស់ប្តូរ» របស់ Bangkok Post កាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាឆ្នាំ២០២៥ លោកសាស្ត្រាចារ្យបណ្ឌិត Pennung Warnitchai ប្រធានកម្មវិធីវិស្វកម្មរចនាសម្ព័ន្ធ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី បាននិយាយ ការសិក្សាពីមុនបានរកឃើញបន្ទះតិចតូនិចធំៗចំនួន៣ ដែលអាចបង្កឲ្យមានការរញ្ជួយដីខ្លាំងប៉ះពាល់ដល់ទីក្រុងបាងកក។

តាមការលើកឡើងរបស់លោក Warnitchai, បន្ទះតិចតូនិចទាំង៣នោះមានដូចជា Kanchanaburi Fault នៅភាគខាងលិចប្រទេសថៃ ដែលអាចបង្កឲ្យមានគ្រោះរញ្ជួយដីកម្រិត៧.០ទៅ៧.៥រ៉ិចទ័រ, Sagaing Fault នៅប្រទេសមីយ៉ាន់ម៉ា អាចបង្កឲ្យមានគ្រោះរញ្ជួយដីឈានដល់៨រ៉ិចទ័រ និង Arakan Subduction Zone ក្នុងសមុទ្រ Andaman ដែលអាចបង្កគ្រោះរញ្ជួយដីដ៏ខ្លាំងរហូតដល់ ៨.៥ទៅ៩.០រ៉ិចទ័រឯណោះ។

សាស្ត្រាចារ្យបណ្ឌិត Pennung Warnitchai (រូបថត៖ Bangkok Post)

ចំពោះមូលហេតុដែលបាងកកប្រឈមហានិភ័យ ត្រូវបានលោកពន្យល់ថា គឺដោយសារតែរាជធានីនៃប្រទេសថៃនិងតំបន់ជុំវិញ មានទីតាំងស្ថិតនៅលើតំបន់បាតខ្ទះដែលមានដីទន់ ដូច្នេះក្នុងករណីកើតរញ្ជួយដីនៅទីឆ្ងាយ រលករញ្ជួយនឹងធ្វើដំណើរមកហើយពង្រីកផលប៉ះពាល់៣ទៅ៤ដង ពេលវាឆ្លងកាត់តំបន់បាតខ្ទះនេះ។ 

ការព្រមាននេះធ្វើឲ្យគេនឹកឃើញដល់កាលពីខែមុន ដែលលោក Panya Jarusiri សាស្ត្រាចារ្យភូគព្ភសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn ក៏ចេញការព្រមានដែរថា ប្រទេសថៃ នឹងប្រឈមជាមួយគ្រោះរញ្ជួយដីបន្ថែមទៀតនាពេលអនាគត ហើយអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងនោះគឺ គេមិនដឹងឡើយថាវានឹងកើតឡើងនៅពេលណាឬកន្លែងណាទេ។ 

រញ្ជួយដីនៅបាងកក (រូបថត៖ Reuters)

ភ្ជាប់ជាមួយការព្រមាននោះ អ្នកជំនាញទាមទារឲ្យប្រទេសថៃ ត្រូវពង្រឹងវិធានការប្រុងប្រៀបនិងបំពាក់ឧបករណ៍ព្រមានរញ្ជួយដីឲ្យបានល្អប្រសើរ ព្រមទាំងចាំបាច់ត្រូវមានការធ្វើលំហាត់ការពារខ្លួនគ្រាអាសន្នផងដែរ។

សូមជម្រាបថា កាលពីថ្ងៃសុក្រទី២៨ខែមីនាឆ្នាំ២០២៥ រញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ ជាមួយជម្រៅ១០គីឡូម៉ែត្រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ដោយបំផ្លាញទីក្រុង Mandalay យ៉ាងធ្ងន់ធ្ងរ ហើយឥទ្ធិពលរបស់វាក៏ជះមកដល់ប្រទេសថៃផងដែរ ដោយប៉ះពាល់ខ្លាំងលើរាជធានីបាងកក ដល់់ថ្នាក់បណ្តាលឲ្យបាក់រលំអគារ ខណៈគិតត្រឹមពេលនេះ មានមនុស្សស្លាប់៩២នាក់ របួស៩នាក់ និងបាត់ខ្លួន៤នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ត្រៀមបង្ហាញស្នាដៃនិស្សិត២ប្រភេទ ក្នុង​ទិវា​ជាតិ​អប់​រំបណ្តុះបណ្តាល​បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ៖ សូម​កុំ​ពង្រីក​ទំនាស់​ឲ្យ​រីករាលដាល​ដល់​វិស័យ​ផ្សេង​ រហូត​ដល់​ការ​ស្អប់​ខ្ពើម​ជាតិសាសន៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវថ្មើរជើងមុខវត្តឧណ្ណាលោម មានរៀបចំពិធីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការបរទេស ដឹងគុណ និងអរគុណកងទ័ពខ្មែរដែលឈរជើងនៅសមរភូមិយ៉ាងអង់អាចក្លាហានការពារទឹកដី

Sokha Hotels

ព័ត៌មានពេញនិយម