ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារទឹកជំនន់នៅអូស្រ្តាលីកើនដល់៤នាក់ ខណៈភ្លៀងនៅបន្តធ្លាក់ខ្លាំង
យោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៣ខែឧសភានេះ អ្នកស្លាប់បានកើនដល់៤នាក់ និងរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះដ៏ខ្លាំងនិងទឹកជំនន់ទឹកភ្លៀងបានវាយប្រហាររដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី។

រដ្ឋ New South Wales នៅតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ និងបញ្ហាអាកាសធាតុ។ យោងតាមការិយាល័យឧតុនិយម ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តដល់ចុងសប្តាហ៍នៅតំបន់កណ្តាល និងភាគខាងត្បូង ខណៈតំបន់ឆ្នេរកំពុងប្រឈមនឹងខ្យល់បក់រហូតដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ។ តំបន់ខ្លះមានទឹកភ្លៀងរហូតដល់ ៦០០ មីលីម៉ែត្រក្នុងរយៈពេល ៤ ថ្ងៃចុងក្រោយនេះ។
ទឹកជំនន់នេះបានធ្វើឱ្យមនុស្សយ៉ាងតិច ៥០០០០ នាក់ជាប់គាំង និងមានមនុស្សម្នាក់បាត់ខ្លួន។ បើតាមភ្នាក់ងារសង្គ្រោះបន្ទាន់រដ្ឋ New South Wales មនុស្សជាង៦០០នាក់ត្រូវបានជួយសង្គ្រោះចាប់តាំងពីមានទឹកជំនន់។ ឆ្លើយតបទៅនឹងគ្រោះហន្តរាយនេះមាន ទូកជាង ៥០០ និងឧទ្ធម្ភាគចក្រ ៩ គ្រឿងត្រូវបានដាក់ពង្រាយនៅទូទាំងរដ្ឋ។
គួរបញ្ជាក់ថាការឡើងកំដៅផែនដីកំពុងធ្វើឱ្យមានបញ្ហាអាកាសធាតុដូចជាភ្លៀងធ្លាក់ញឹកញាប់ ឆក់យកជីវិតមនុស្ស បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងដំណាំនៅទូទាំងពិភពលោក។ ជាមួយគ្នានេះភ្លៀងធ្លាក់រយៈពេលខ្លី និងខ្លាំងបានកើនឡើងប្រហែល១០% ឬច្រើនជាងនេះនៅក្នុងតំបន់មួយចំនួនរបស់អូស្ត្រាលី នេះបើយោងតាមរបាយការណ៍អាកាសធាតុពីរឆ្នាំចុងក្រោយបំផុតរបស់រដ្ឋាភិបាលអូស្ត្រាលី៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


