ព័ត៌មានអន្ដរជាតិ
របបយោធាមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើពិធីមង្គលការសម្លាប់ជនស៊ីវិល១០នាក់ រួមទាំងកូនក្រមុំផង
យ៉ាងហោចណាស់ជនស៊ីវិល ១០នាក់ រួមទាំងកូនក្រមុំ និងក្មេងពីរនាក់ត្រូវបានសម្លាប់ ដោយសារការទម្លាក់គ្រាប់បែករបស់របបយោធាមីយ៉ាន់ម៉ា លើពិធីមង្គលការមួយនៅក្នុងភូមិ Kyunkyi ក្នុងទីក្រុង Kyaukkyi តំបន់ Bago ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានThe Irrawaddy កាលពីថ្ងៃទី២៦ខែឧសភា។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ដោយក្រៅពីមានអ្នកស្លាប់១០នាក់ ក៏មានមនុស្សជាង២០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះ៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ គ្រាប់បែកនេះត្រូវបានគេរាយការណ៍ថា ត្រូវបានទម្លាក់នៅក្បែររោងការដែលមានភ្ញៀវកំពុងពិសារអាហារ និងបានធ្វើឲ្យមានការរិះគន់ជាខ្លាំង ពីសំណាក់ប្រជាជនមីយ៉ាន់ម៉ា។
បើតាមសម្ដីអ្នកភូមិ ភូមិនេះត្រូវបានកំណត់គោលដៅវាយប្រហារព្រោះវាស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយសម្ព័ន្ធជាតិ Karen (KNU)។ បើតាម KNU ជនស៊ីវិលជាង ២០នាក់ត្រូវបានសម្លាប់នៅក្នុងខែមេសាតែមួយ បើទោះបីជាមានបទឈប់បាញ់ក្រោយគ្រោះមហន្តរាយរញ្ជួយដីក៏ដោយ។

ការវាយប្រហារនេះកើតឡើង ចំពេលដែលការវាយឆ្មក់តាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាកាន់តែខ្លាំងឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា បើទោះបីជាមានការសន្មត់អំពីបទឈប់បាញ់ដែលបានដាក់ចេញ បន្ទាប់ពីការរញ្ជួយដីរហូតដល់ចុងខែឧសភានេះក៏ដោយ។ ក្នុងនោះការវាយប្រហារដែលរងការថ្កោលទោសជាអន្តរជាតិគឺការវាយប្រហារដ៏សាហាវទៅលើសាលារៀនក្នុងតំបន់ Sagaing កាលពីថ្ងៃទី១២ ឧសភា ដែលបានសម្លាប់សិស្ស២២នាក់ និង គ្រូបង្រៀន២នាក់។
យោងតាមរដ្ឋាភិបាលឯកភាពជាតិ (NUG) យោធាមីយ៉ាន់ម៉ាបានធ្វើការវាយប្រហារតាមអាកាសចំនួន ៤៤៥លើកចាប់តាំងពីការរញ្ជួយដី ដែលបានសម្លាប់មនុស្ស ៤១៦នាក់នៅទូទាំងប្រទេស៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


