ព័ត៌មានអន្ដរជាតិ
ចិន សង់កប៉ាល់ចិញ្ចឹមត្រីសាល់ម៉ុន ដ៏អស្ចារ្យដំបូងគេលើលោក
ជាលើកដំបូងហើយលើពិភពលោក ដែលប្រទេសចិន សង់កប៉ាល់ចិញ្ចឹមត្រីសាល់ម៉ុន ជាមួយសមត្ថភាពអស្ចារ្យ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី២៧ខែឧសភាឆ្នាំ២០២៥ កប៉ាល់នេះមានឈ្មោះ Su Hai No 1 ប្រវែង២៥០ម៉ែត្រ តម្លៃ ៨៣.៦ លានដុល្លារអាមេរិក សង់ដោយក្រុមហ៊ុន Huangpu Wenchong ក្នុងទីក្រុងក្វាងចូវ។
ហេតុផលនៅពីក្រោយការសង់កប៉ាល់នេះ ត្រូវគេបញ្ជាក់ថា គឺដើម្បីបំពេញឲ្យទាន់តម្រូវការត្រីសាល់ម៉ុន ដែលកំពុងមានការកើនឡើងយ៉ាងគំហុកនៅក្នុងប្រទេស និងជួយឲ្យខ្លួនលែងសូវពឹងផ្អែកលើការនាំចូលត្រីមកពីក្រៅប្រទេសដូចមុនទៀត។
លក្ខណៈពិសេសរបស់ Su Hai No 1 គឺថា កប៉ាល់នេះអាចបម្លាស់ទីបានយ៉ាងលឿន ដើម្បីចៀសវាងគ្រោះថ្នាក់នានាដូចជាព្យុះនិងសារាយពុលជាដើម ដើម្បីធានាសុវត្ថិភាពរបស់ត្រីសាម៉ុង។ លើសពីនេះ Su Hai No 1 មានបំពាក់ដោយប្រព័ន្ធកែច្នៃត្រីសាម៉ុងដោយផ្ទាល់ ដែលអនុញ្ញាតឲ្យដឹកជញ្ជូនត្រីស្រស់កែច្នៃ ទៅកាន់ទីតាំងទិញក្នុងប្រទេសចិន នារយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។

កប៉ាល់ Su Hai No 1 បានឆ្លងកាត់ការធ្វើតេស្តនៅលើសមុទ្រដោយជោគជ័យ ហើយគេរំពឹងថា វានឹងចាប់ផ្តើមប្រតិបត្តិការពេញលេញនៅដើមខែក្រោយនេះតែម្តង ជាមួយនឹងសមត្ថភាពផ្គត់ផ្គង់ត្រីសាល់ម៉ុនរហូតដល់ទៅ ៨ ០០០តោនក្នុងមួយឆ្នាំ។
សូមជម្រាបថា បច្ចុប្បន្ន ត្រីសាល់ម៉ុនជាង៨០% ដែលប្រើប្រាស់នៅក្នុងប្រទេសចិន គឺត្រូវពឹងផ្អែកលើការនាំចូល ដែលភាគច្រើនមកពីប្រទេសន័រវេសនិងឈីលី។
កាលពីឆ្នាំមុន ប្រទេសចិនបាននាំចូលត្រីសាល់ម៉ុនជាង ១០០ ០០០តោន ខណៈតួលេខនេះត្រូវគេរំពឹងថា នឹងហក់ឡើងដល់ជាង ២០០ ០០០តោននៅត្រឹមឆ្នាំ២០៣០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន ត្រៀមបញ្ចេញ យន្តហោះផ្ទុកដ្រូនដំបូងគេលើលោក ដ៏អស្ចារ្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


