ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះរោងចក្រគីមីនៅចិន ស្លាប់មនុស្ស៥នាក់ បាត់ខ្លួន៦នាក់ និងរបួសស្រាលច្រើននាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៨ខែឧសភានេះ ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅឯរោងចក្រគីមី Shandong Youdao ក្នុងទីក្រុង Gaomi ភាគខាងកើតប្រទេសចិន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និង៦នាក់ផ្សេងទៀតបាត់ខ្លួន។

យោងតាមការអះអាងរបស់អាជ្ញាធរក្នុងតំបន់ ហេតុការណ៍នេះបានកើតឡើងនៅពេលជិតថ្ងៃត្រង់កាលពីថ្ងៃអង្គារ ដោយបានបញ្ចេញផ្សែងពណ៌ប្រផេះ និងពណ៌ទឹកក្រូចយ៉ាងសន្ធោសន្ធៅទៅក្នុងលំហអាកាស និងបានធ្វើឱ្យខូចខាតអគារនៅក្បែរនោះ។
មនុស្ស ១៩នាក់ផ្សេងទៀតបានរងរបួសស្រាល ខណៈដែលរថយន្តពន្លត់អគ្គិភ័យចំនួន ៥៥គ្រឿង និងបុគ្គលិកសង្គ្រោះចំនួន ២៣២នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។ មូលហេតុនៃការផ្ទុះនេះ នៅមិនទាន់ដឹងនៅឡើយ ដោយអាជ្ញាធរកំពុងបើកការស៊ើបអង្កេត ខណៈកិច្ចប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។

រោងចក្រគីមីនេះគ្រប់គ្រងដោយក្រុមហ៊ុន Himile Group ដែលផលិតថ្នាំសម្លាប់សត្វល្អិត ឱសថ និងសារធាតុគីមី។ រោងចក្រនេះបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយលាតសន្ធឹងលើផ្ទៃដីជាង ៤៦ហិកតា និងមានបុគ្គលិកជាង ៣០០នាក់។
សាក្សីឃើញហេតុការណ៍ដែលមានចម្ងាយរហូតដល់ ៦គីឡូម៉ែត្រ បានរាយការណ៍ថា បានមានអារម្មណ៍ថាមានរលកនៃការផ្ទុះដ៏គួរឱ្យតក់ស្លុត ធ្វើឲ្យបង្អួចបែកខ្ទេចខ្ទី និងខ្យល់បក់បោកយ៉ាងខ្លាំងនិងផ្សែងហុយពាសពេញតំបន់នោះ។
ឧបទ្ទវហេតុនេះក៏បានរំលឹកពីសោកនាដកម្មឧស្សាហកម្មកាលពីអតីតកាលនៅក្នុងប្រទេសចិន រួមទាំងការបំផ្ទុះនៅ Tianjin ឆ្នាំ ២០១៥ ដែលបានសម្លាប់មនុស្សជាង១០០នាក់ផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


