ព័ត៌មានអន្ដរជាតិ
ថៃ អនុញ្ញាតឲ្យបវរកញ្ញាមីយ៉ាន់ម៉ា បន្តស្នាក់នៅក្នុងប្រទេស ដើម្បីសុវត្ថិភាព
បវរកញ្ញាឯកមីយ៉ាន់ម៉ាឆ្នាំ២០២០ នាង Thaw Nandar Aung ឬ Han Lay បានបញ្ជាក់ថា នាងប្រហែលជាត្រូវចំណាយពេលស្នាក់នៅប្រទេសថៃបន្ថែមទៀតដើម្បីសុវត្ថិភាព មុននឹងវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយសារតែនាងហ៊ាននិយាយពាក់ព័ន្ធនឹងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា លើឆាកកម្មវិធីប្រកួតបវរកញ្ញា Miss Grand International ឆ្នាំ២០២០ ក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន។

យោងតាមទំព័រហ្វេសប៊ុក Miss Grand Pageant Insider បានបង្ហោះថា នាងនៅតែបន្តស្នាក់នៅក្នុងប្រទេសថៃជាមួយអង្គការ Miss Grand International (MGIO)។ រក្សាស្មារតីនិងបន្តការប្រយុទ្ធ។

នាងត្រូវបានគេដកស្រង់សម្តីថា “នៅពេលដែលខ្ញុំកំពុងឈរនៅលើឆាកនេះ មានមនុស្សជាង១០០នាក់បានស្លាប់។ ខ្ញុំសោកសៅណាស់ ចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាជនទាំងនេះ។ ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញតវ៉ាតាមដងផ្លូវដើម្បីប្រយុទ្ធទាមទារលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំក៏ចង់ឃើញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែរ។ សូមជួយមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិរបស់អ្នក យ៉ាងបន្ទាន់បំផុតនាពេលនេះ” ។

នៅលើឆាក នាងក៏បានច្រៀងចម្រៀងបទ “Heal the World” ទាំងទឹកភ្នែកផងដែរ ហើយធ្វើឲ្យទស្សនិកជនទះដៃអបអរសាទរយ៉ាងកងរំពង។

គួរបញ្ជាក់ថា ក្នុងអាយុ២២ឆ្នាំ កញ្ញា Han Lay បច្ចុប្បន្នជានិស្សិតផ្នែកសេដ្ឋកិច្ចនៅសកលវិទ្យាល័យយ៉ាំងហ្គោន។ នាងក៏ជាអ្នកលេងបាល់បោះឲ្យក្រុមសកលវិទ្យាល័យនិងជាតារាម៉ូដែលអាជីពផងដែរ។ នាងចេះនិយាយភាសាអង់គ្លេស និងចិនយ៉ាងស្ទាត់ជំនាញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tha BPS
ចុចអាន៖ បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើឆាកអន្តរជាតិ យំប្រាប់ពិភពលោកពីស្ថានភាពប្រទេសខ្លួន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៧ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


