ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ចាត់ទុកការគំរាមវាយរោងចក្រនុយក្លេអ៊ែររបស់លោក ត្រាំ គឺជា«បន្ទាត់ក្រហម»
អ៊ីរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការបំផ្លាញរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ដោយចាត់ទុកសេចក្តីថ្លែងការណ៍នេះថាជា «បន្ទាត់ក្រហមដ៏ជាក់ស្ដែងមួយ» ដែលអាចនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។

ទីភ្នាក់ងារព័ត៌មានក្រុងតេហេរ៉ង់ Fars News បានរាយការណ៍កាលពីថ្ងៃសុក្រទី៣០ខែឧសភាថា មន្ត្រីអ៊ីរ៉ង់ដែលមិនបញ្ចេញឈ្មោះមួយរូបបានសង្កត់ធ្ងន់ថា បើអាមេរិកស្វែងរកដំណោះស្រាយការទូត នោះត្រូវតែបោះបង់ចោលភាសាគំរាមកំហែង និងការដាក់ទណ្ឌកម្ម ដោយចាត់ទុកវោហាសាស្ត្របែបនេះថាជាអរិភាពបើកចំហប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។
លោក ត្រាំ បាននិយាយនៅសេតវិមានកាលពីថ្ងៃពុធ ដោយបង្ហាញពីបំណងចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏រឹងមាំជាមួយអ៊ីរ៉ង់។ លោកបានគំរាមកំហែងម្ដងទៀត ក្នុងការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បើកិច្ចខិតខំប្រឹងប្រែងការទូតបរាជ័យ។ យ៉ាងណាមិញ លោកបានប្រាប់ថា ការឈានដល់កិច្ចព្រមព្រៀងអ៊ីរ៉ង់នៅតែអាចធ្វើទៅបាននាពេលអនាគតដ៏ខ្លីខាងមុខ។
ភាពតានតឹងកាន់តែកើនឡើង បើទោះជាកំពុងមានកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ក៏ដោយ។ ខណៈលោក ត្រាំ បានបង្ហាញថា កិច្ចព្រមព្រៀងមួយនឹងអាចសម្រេចទៅរួច មន្រ្តីអ៊ីរ៉ង់នៅតែមានការប្រុងប្រយ័ត្នចំពោះវិធីសាស្រ្តរបស់រដ្ឋបាលអាមេរិក ជាពិសេសទាក់ទងនឹងលក្ខខណ្ឌនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។
បណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏កំពុងសម្តែងការព្រួយបារម្ភផងដែរ។ រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Khalid bin Salman ធ្លាប់បានផ្ញើសារសម្ងាត់មួយទៅកាន់ថ្នាក់ដឹកនាំអ៊ីរ៉ង់កាលពីខែមេសា ដោយជំរុញឲ្យពួកគេចូលរួមយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការចរចានុយក្លេអ៊ែររបស់អាមេរិក ដើម្បីជៀសវាងការគំរាមកំហែងនៃការវាយប្រហារដ៏ខ្លាំងក្លាដោយយោធាអ៊ីស្រាអែល។ សារនោះបានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយបង្ហាញពីការអត់ធ្មត់មានកម្រិតរបស់លោក ត្រាំ សម្រាប់ការចរចាដែលអូសបន្លាយ។
កន្លងមក អ៊ីរ៉ង់ទទូចលើសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមក្រោមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ហើយទាមទារការបន្ធូរបន្ថយទណ្ឌកម្មជាដំណាក់កាល រួមជាមួយនឹងការធានាប្រឆាំងនឹងការដកខ្លួនពីកិច្ចព្រមព្រៀងរបស់អាមេរិកជាឯកតោភាគីនាពេលអនាគត។
សូមជម្រាបថា បច្ចុប្បន្ន អ៊ីរ៉ង់បន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ភាពសុទ្ធ ៦០% លើសពីកម្រិតកំណត់ ៣,៦៧% ដែលធ្លាប់ចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA)។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានព្រមានថា អ៊ីរ៉ង់អាចឈានទៅដល់ការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូមយ៉ាងលឿនដល់កម្រិត ៩០% ដែលជាកម្រិតអាចផលិតអាវុធប្រល័យលោកបាន៕
ដោយ៖ ឈាង
ចុចអាន៖ អារ៉ាប៊ីសាអូឌីតជំរុញឲ្យអ៊ីរ៉ង់ឆាប់ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ខ្លាចត្រូវអ៊ីស្រាអែលវាយប្រហារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


