ព័ត៌មានអន្ដរជាតិ
តើប្រធាន JBC ទើបតែងតាំងថ្មីនៃភាគីថៃ មានប្រវត្តិយ៉ាងណាពាក់ព័ន្ធកម្ពុជា?
ព្រះរាជាណាចក្រថៃ ត្រូវបានសារព័ត៌មានក្នុងស្រុករាយការណ៍ថា បានតែងតាំង លោក Prasas Prasasvinitchai ឲ្យដឹកនាំក្រុមគណៈកម្មការព្រំដែនចម្រុះ (JBC) របស់ភាគីថៃ សម្រាប់ការចរចាជាមួយភាគីកម្ពុជា ជុំវិញជម្លោះព្រំដែនដែលផ្ទុះឡើងនូវភាពតានតឹងជាថ្មី ស្របពេលដែលភាគីទាំងពីរបានឯកភាពគ្នារៀបចំឡើងជាលើកដំបូងនៅថ្ងៃទី១៤ខែមិថុនានេះនៅទីក្រុងភ្នំពេញ បន្ទាប់ពីជម្លោះព្រំដែនផ្ទុះឡើងជាថ្មីរវាងកម្ពុជានិងថៃកាលពីចុងខែឧសភា។

តើ លោក Prasas Prasasvinitchai មានប្រវត្តិយ៉ាងណាខ្លះពាក់ព័ន្ធដំណើរការទូតនៅកម្ពុជា?
ជាការពិត លោក Prasas Prasasvinitchai មានប្រវត្តិមិនធម្មតាពាក់ព័ន្ធនឹងអាជីពការទូតនៅកម្ពុជាក្នុងរយៈពេលជាង1ទសវត្សរ៍ចុងក្រោយនេះ ជាពិសេស ក្រោយពេលដែលរដ្ឋាភិបាលថៃដឹកនាំ ដោយអតីតនាយករដ្ឋមន្ត្រី Abhisit Vejjajiva ដែលកើតចេញពីមេដឹកនាំក្រុមអាវលឿង។
អតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva ដែលដឹកនាំរដ្ឋាភិបាលចម្រុះថៃ ចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ២០១១ បានតែងតាំង លោក Prasas Prasasvinitchai ជាឯកអគ្គរាជទូតថៃប្រចាំនៅភ្នំពេញនៅក្នុងឆ្នាំ២០០៩ ក្នុងអំឡុងពេលដែលការទូតកម្ពុជានិងថៃមានភាពតានតឹងជាខ្លាំង និងជាពេលវេលាដែលមានការផ្ទុះអាវុធបង្ហូរឈាមជាហូរហែ។
ក្រោយការតែងតាំង និងកាន់តួនាទីជាប្រមុខការទូតប្រចាំទីក្រុងភ្នំពេញមិនបានប៉ុន្មាន លោក Prasas Prasasvinitchai ត្រូវបានកោះហៅទៅកាន់ប្រទេសថៃវិញនៅចុងឆ្នាំ២០០៩ ដែលជាការតវ៉ារបស់រដ្ឋាភិបាលរបស់ លោក Abhisit Vejjajiva ចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន ដែលកាលនោះបានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ដែលរបួតអំណាចដោយរដ្ឋប្រហារ និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស ជាទីប្រឹក្សាផ្ទាល់ផ្នែកសេដ្ឋកិច្ច។
ប៉ុន្តែក្រោយមករយៈពេល៩ខែបន្ទាប់ពីការដកទូតចេញទៅវិញទៅមក កម្ពុជានិងថៃបានរកច្រកចេញឃើញបន្ថយភាពតានតឹងផ្នែកការទូត បន្ទាប់ពី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានលាឈប់ពីតំណែងជាទីប្រឹក្សាផ្ទាល់របស់សម្តេច រដ្ឋមន្ត្រី ហ៊ុន សែន លោក Prasas Prasasvinitchai ក៏ត្រូវបានទទួលការតែងតាំងឱ្យវិលមកស្តារទំនាក់ទំនងការទូតជាមួយកម្ពុជាកាលខែសីហាឆ្នាំ២០១០។
កាលពេលនោះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានសុំលាលែងពីតំណែងដោយលើកហេតុផលថា លោកជួបការលំបាកផ្ទាល់ខ្លួន ដើម្បីបំពេញតួនាទីរបស់លោកឲ្យបានពេញលេញ ទើបលោកបានសម្រេចចិត្តលាឈប់ពីមុខតំណែងរបស់លោកនៅកម្ពុជា។
ឯកអគ្គរាជទូតថៃរូបនេះ ត្រូវបានមជ្ឈដ្ឋានអ្នកនយោបាយថៃ ជាពិសេសក្រសួងការបរទេសថៃ ទទួលស្គាល់ថា ជាអ្នកការទូតមានចំណេះដឹងជ្រៅជ្រះពីកម្ពុជាក្នុងកិច្ចចរចាបោះបង្គោលព្រំដែន។ យោងតាមការផ្សាយរបស់ The Nation កាលខែកញ្ញាឆ្នាំ២០១១ លោក Prasas Prasasvinitchai ត្រូវបានគេចាត់ទុកថាជាអ្នកមានចំណេះដឹងជាពិសេសអំពីការបោះបង្គោលព្រំដែន។
លោក Prasas Prasasvinitchai ក៏ត្រូវបានក្រសួងការបរទេសថៃ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Surapong Towichukchaikul តែងតាំងជាសមាជិកJBC នៅពេលដែលមានការកែសម្រួលសមាសគណៈកម្មការព្រំដែននៅខែកញ្ញាឆ្នាំ២០១១ បើទោះបីជាលោក Prasas ផុតអាណត្តិការទូតប្រចាំកម្ពុជា ហើយត្រូវបានផ្លាស់ទៅកាន់ទីក្រុងម៉ានីលប្រទេសហ្វីលីពីនក៏ដោយ។
ក្នុងអំឡុងពេលកាន់តំណែងជាឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក Prasart Prasasvinitchai បានឆ្លងកាត់ទំនាក់ទំនងការទូតដ៏ក្តៅគគុករវាងកម្ពុជា និងថៃ ដែលជះឥទ្ធិពលពីជម្លោះនៅប្រាសាទព្រះវិហារ ដែលថៃលោកទ័ពចូលឈ្លានពាន ក្រោយកម្ពុជាសម្រេចបានការដាក់បញ្ជូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៨៕
ដោយ រ៉ាន់ រើយ

-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


