ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីស្តីទីពេលផ្ទុះអាវុធជាមួយកម្ពុជា ពេលនេះ Natthapol Nakpanich កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃពេញលេញ
លោក Natthapol Nakpanich បានចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃពេញលេញ ក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) ដែលអាចកាន់អំណាចត្រឹមតែរយៈពេល៤ខែ ដើម្បីរំលាយសភាបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ។
ជារដ្ឋមន្ត្រីស្តីទីក្នុងអំឡុងពេលផ្ទុះអាវុធជាមួយកម្ពុជា លោក Natthapol Nakpanich បានកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលជាដឹកនាំនៃគណបក្សភឿថៃ ដឹកនាំរដ្ឋាភិបាលចម្រុះប្រកបដោយភាពចម្រូងចម្រាសរយៈពេលជាង២ឆ្នាំ។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល ដែលប្រកាសរំលាយសភានៅចុងខែមករាឆ្នាំ២០២៦ បានដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច និងមិនបានស្វះស្វែងរកការចែករំលែកអំណាចទូលំទូលាយជាមួយគណបក្សផ្សេងៗក្នុងរដ្ឋាភិបាលចម្រុះរបស់លោកនោះទេ ដោយផ្លាស់ប្តូររដ្ឋមន្ត្រីសំខាន់ៗមួយចំនួនប៉ុណ្ណោះ ហើយថ្នាក់ដឹកនាំក្រសួងមួយចំនួនក៏នៅរក្សាទុកតាមរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ។
ក្នុងអំឡុងពេលដែល មហាក្សត្រថៃបានចេញរាជក្រឹត្យតែងតាំងការរុះរើសមាសភាពគណៈរដ្ឋមន្ត្រីថៃរបស់អតីតនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ កាលថ្ងៃទី៣០ខែមិថុនា ដោយរដ្ឋមន្ត្រីការពារជាតិ លោក Phumtham Wechayachai ទៅដឹកនាំក្រសួងមហាផ្ទៃ ក្រោយលោក អានុទីន ប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ក្រោយបែកសារសន្ទនារបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន ជុំវិញការចរចាបើកព្រំដែនដែលយោធាថៃ បានសម្រេចបិទជាឯកតោភាគីកាលពីថ្ងៃទី៧ខែមិថុនា២០២៥។
ក្រោយការចាកចេញរបស់ លោក Phumtham Wechayachai ជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណែងនេះត្រូវនៅទំនេរ ដោយ លោក Natthapol Nakphanit កាន់តំណែងជាអនុរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីស្តីទី។
ក្នុងអំឡុងពេលនោះជម្លោះព្រំដែនថៃនិងកម្ពុជា បានកើនឡើងនូវភាពតានតឹងយ៉ាងខ្លាំង ជាពិសេសការប្រើពាក្យសម្តីបង្កហេតុរបស់មេបញ្ជាការភូមិភាគ២ ប៊ុនស៊ីន ផាតក្លាង របស់ថៃ ដែលបានបញ្ជាឲ្យមានសកម្មភាពបង្កហេតុជាច្រើន ដូចជាការរាយបន្លាលួសនៅប្រាសាទតាមាន់ធំ រហូតដល់មានផ្ទុះអាវុធទ្រង់ទ្រាយធំពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដា២០២៥៕
រ៉ាន់ រើយ

-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


