Connect with us

ព័ត៌មានអន្ដរជាតិ

ចិនដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំង​ពីរគ្រឿងនៅក្នុងប៉ាស៊ីហ្វិកខាងលិចជាលើកដំបូង

បានផុស

នៅ

​​ជា​លើក​ដំបូង​ កងទ័ពជើងទឹក​ចិន បានដាក់ពង្រាយក្នុងពេលដំណាលគ្នានូវនាវាផ្ទុកយន្តហោះ​ចម្បាំង​ចំនួន​២​គ្រឿង​របស់ខ្លួន ដែល​មាន​ដូចជា នាវា​ Liaoning និង Shandong ទៅកាន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិកខាងលិច។ នេះ​បើ​យោង​តាម​​​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​ AFP កាល​ពី​​​កាល​ពី​ថ្ងៃ​អង្គារ​ទី​១០​ខែ​មិថុនា​ឆ្នាំ​២០២៥។

(រូបថត៖ Thepaper)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani បាន​​ឲ្យ​ដឹង​ថា នាវា Liaoning និង​ Shandong បានចូលដែនទឹកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់​​ជប៉ុន នៅជិតកោះ Minamitori មុនពេលធ្វើដំណើរឆ្ពោះទៅភាគខាងកើតបន្ថែមទៀតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បី​ធ្វើសមយុទ្ធ​រួម​គ្នា។

លោក Nakatani បាន​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចិន​២​គ្រឿង​បាន​បង្ហាញ​វត្តមាន​​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ពេល​តែ​មួយ​នៅ​ខាង​ក្រៅ​​តំបន់​យុទ្ធសាស្ត្រ «The First Island Chain» ដែលលាត​សន្ធឹង​ពី​​ប្រជុំ​កោះ Kuril ឆ្លងកាត់​ជប៉ុន តៃវ៉ាន់ និងហ្វីលីពីន។

លោក Nakatani បានសង្កត់ធ្ងន់ថា «ការចេញផ្សាយព័ត៌មានភ្លាមៗរបស់ជប៉ុន ទាក់ទងនឹងនាវាផ្ទុកយន្តហោះ​ចម្បាំង​នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការទប់ស្កាត់រាល់សកម្មភាពបង្ខិតបង្ខំ និងឯកតោភាគី ដែលព្យាយាមផ្លាស់ប្តូរស្ថានភាពក្នុងតំបន់» ដោយបន្ថែមថា កងទ័ពជើងទឹកជប៉ុនកំពុងតាមដាន​យ៉ាង​ដិត​ដល់​ចំពោះ​សមយុទ្ធ​មួយ​នេះ។

ចំណែក​រដ្ឋមន្ត្រីក្រសួងការពារជាតិ​តៃវ៉ាន់ លោក Wellington Koo​ បានពណ៌នាព្រឹត្តិការណ៍នេះថា​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​អំពី​មហិច្ឆតា​របស់ចិន ដោយព្រមានថា ទីក្រុងប៉េកាំងកំពុងជំរុញទ័ពជើងទឹក​ហួសពីបរិវេណប្រពៃណីរបស់ខ្លួន។

អ្នកនាំពាក្យរបស់កងទ័ព​ជើង​ទឹក​ចិន លោក Wang Xuemeng បាន​ប្រាប់​ថា សមយុទ្ធនេះ​គ្រាន់​តែ​ជា«ការហ្វឹកហ្វឺនជាទម្លាប់» សម្រាប់«ការការពារដែនសមុទ្រឆ្ងាយៗ» ហើយបានអះអាងថា ពួកគេបានអនុវត្តតាមច្បាប់អន្តរជាតិ និងមិនមានគោលបំណងសម្រាប់ប្រទេសជាក់លាក់ណាមួយឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម