Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យគួរឲ្យខ្លាច ឆាបឆេះចំណតយានយន្ត យ៉ាងសន្ធោសន្ធៅ នៅចិន

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះចំណតយានយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅក្នុងខ័ណ្ឌ Jiulongpo នៃទីក្រុង Chongqing ប្រទេសចិន ដោយបង្កការខូចខាតធ្ងន់ធ្ងរ។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ MSN, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ១:១២នាទីថ្ងៃត្រង់ថ្ងៃពុធទី១១ខែមិថុនាឆ្នាំ២០២៥ បង្កជាផ្សែងខ្មៅខ្មួលខ្មាញ់ និងមានលាន់ស្នូរផ្ទុះជាច្រើនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់និងរបួសទេ ប៉ុន្តែក្រុមពន្លត់អគ្គិភ័យ បានគ្រប់គ្រងស្ថានការណ៍បានយ៉ាងឆាប់រហ័ស។

គេក៏នៅមិនទាន់ដឹងអំពីមូលហេតុបង្កជាអគ្គិភ័យនេះនៅឡើយដែរ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ភ្លើង​ឆេះ​​សម្លាប់​មនុស្ស ១៧នាក់នៅ​ភាគ​ខាង​ត្បូង​​ប្រទេស​ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម