ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា រងការចោទថា បានប្រើគ្រាប់បែកចង្កោមវាយប្រហាររដ្ឋការ៉ែន
សហភាពជាតិការ៉ែន (KNU) ដែលជាក្រុមតស៊ូប្រយុទ្ធប្រឆាំងរដ្ឋរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់របបយោធារបស់មីយ៉ាន់ម៉ា ថាបានប្រើប្រាស់គ្រាប់បែកចង្កោមដែលត្រូវបានហាមឃាត់នៅក្នុងការវាយប្រហារតាមអាកាសលើភូមិ Paingyak រដ្ឋ Karen ដោយបានសម្លាប់ជនស៊ីវិល ៤នាក់ ក្នុងនោះមានកុមារតូចៗ ៣នាក់ និងគ្រូបង្រៀនម្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី១១ខែមិថុនា។

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃចន្ទ បើទោះបីជាភូមិនេះនៅឆ្ងាយពីតំបន់ជម្លោះប្រដាប់អាវុធដ៏សកម្មក៏ដោយ។ សាក្សីក្នុងតំបន់ បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់របបយោធាមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកទៅលើសាលារៀនបណ្ដោះអាសន្នមួយ ដោយបានធ្វើឱ្យមនុស្ស ២២នាក់ផ្សេងទៀតរងរបួស ភាគច្រើនជាកុមារ បំផ្លាញលំនៅឋាន និងវត្តអារាមមួយ។ KNU អះអាងថា របបយោធាកំពុងកំណត់គោលដៅដោយចេតនាលើសំណង់ស៊ីវិល ដូចជាសាលារៀន មន្ទីរពេទ្យ និងអគារសាសនា។
ឧបទ្ទវហេតុនេះកើតឡើងបន្ទាប់ពីការវាយប្រហារថ្មីៗផ្សេងទៀតរបស់របបនេះ រួមទាំងការទម្លាក់គ្រាប់បែកលើអន្តេវាសិកដ្ឋានសាលារៀង និងការវាយប្រហារតាមអាកាសទៅលើពិធីមង្គលការ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់និងរងរបួស។ របបយោធាក៏ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រាប់បែកចង្កោម នៅក្នុងការវាយប្រហារលើកមុន ដែលបានសម្លាប់មនុស្ស ២៤នាក់ ដែលភាគច្រើនជាសិស្សសាលានៅក្នុងតំបន់ Sagaing។
គួរបញ្ជាក់ថា ទោះបីជាមីយ៉ាន់ម៉ាមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសកលដែលហាមប្រាមគ្រាប់បែកចង្កោមក៏ដោយ ក៏ការប្រើប្រាស់អាវុធទាំងនេះលើជនស៊ីវិល និងសាលារៀននៅតែត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


