ព័ត៌មានអន្ដរជាតិ
លោក Rubio៖ អ៊ីស្រាអែលវាយអ៊ីរ៉ង់ ជាទង្វើឯកតោភាគី ហើយអាមេរិកមិនជាប់ពាក់ព័ន្ធទេ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយជាផ្លូវការនៅថ្ងៃសុក្រទី១៣ខែមិថុនានេះថា សហរដ្ឋអាមេរិកមិនបានជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ឡើយ។

ការអត្ថាធិប្បាយរបស់លោក Rubio ធ្វើឡើងចំពេលកំពុងមានការកើនឡើងនៃភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងការព្រួយបារម្ភជាសកលដែលថាសង្គ្រាមអាចនឹងផ្ទុះឡើងធំ។ ប្រមុខការទូតកំពូលរបស់អាមេរិក បានពណ៌នាអំពីការវាយប្រហាររបស់អ៊ីស្រាអែលថាជា «សកម្មភាពឯកតោភាគីដែលបានធ្វើឡើងក្នុងការការពារខ្លួន» ហើយបានសង្កត់ធ្ងន់ថា «សហរដ្ឋអាមេរិកមិនជាប់ពាក់ព័ន្ធក្នុងមធ្យោបាយ រូបរាង ឬទម្រង់ណាមួយក្នុងការរៀបចំផែនការ ឬប្រតិបត្តិប្រតិបត្តិការទាំងនោះទេ»។
លោក Rubio បានរៀបរាប់យ៉ាងដូច្នេះថា «យប់នេះអ៊ីស្រាអែលបានចាត់វិធានការឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់។ យើងមិនពាក់ព័ន្ធនឹងការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ទេ ហើយអាទិភាពកំពូលរបស់យើងគឺការពារកងកម្លាំងអាមេរិកនៅក្នុងតំបន់។ អ៊ីស្រាអែលបានណែនាំយើងថា ពួកគេជឿថាសកម្មភាពនេះគឺចាំបាច់សម្រាប់ការការពារខ្លួន។ ប្រធានាធិបតី (ដូណាល់) ត្រាំ និងរដ្ឋបាល បានចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារកងកម្លាំងរបស់យើង និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់របស់យើង។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់៖ អ៊ីរ៉ង់មិនគួរកំណត់គោលដៅផលប្រយោជន៍ ឬបុគ្គលិករបស់សហរដ្ឋអាមេរិកទេ»។

សូមបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានបញ្ជាក់ពីការវាយប្រហារប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃសុក្រ ដោយស្នូរផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងតេហេរ៉ង់ ចំណែកអ៊ីស្រាអែល ក៏ប្រកាសដាក់ច្បាប់រដ្ឋក្នុងគ្រាអាសន្នហើយដែរ ព្រោះថាសង្គ្រាមធំអាចនឹងផ្ទុះឡើង។ ការវាយប្រហារនេះកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពី សារព័ត៌មានអាមេរិកមួយចំនួនបានចុះផ្សាយដូចៗគ្នាថា ប្រទេសអ៊ីស្រាអែល កំពុងត្រៀមវាយអ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោន ក៏បានជម្លៀសមន្ត្រីទូតរបស់ខ្លួនចេញពីតំបន់ជាច្រើននៅមជ្ឈិមបូព៌ារួចហើយដែរ៕
ដោយ៖ ឈាង
ចុចអាន៖ Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


