ព័ត៌មានអន្ដរជាតិ
ចិនប្រាប់ពលរដ្ឋខ្លួននៅអ៊ីស្រាអែលឲ្យចាកចេញជាបន្ទាន់
ក្រសួងការបរទេសចិន បានចេញសេចក្តីណែនាំជាបន្ទាន់មួយ ដោយអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនក្នុងប្រទេសអ៊ីស្រាអែលឲ្យជម្លៀសខ្លួនចេញ «កាន់តែឆាប់កាន់តែល្អ» ដោយលើកឡើងពីស្ថានភាពសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺន ចំពេលមានអរិភាពដែលកំពុងឆេះឆួលខ្លាំងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃអង្គារទី១៦មិថុនានេះ ស្ថានទូតចិននៅទីក្រុង Tel Aviv បានរៀបរាប់ថា «បេសកកម្មចិននៅអ៊ីស្រាអែលសូមប្រកាសឲ្យជនជាតិចិនចាកចេញពីប្រទេសឲ្យបានឆាប់តាមដែលអាចធ្វើបានតាមរយៈច្រកព្រំដែនគោក ដើម្បីបង្ការទុកជាមុនថាពួកគេអាចធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ»។ បន្ថែមពីនោះ ក្រសួងក៏បានបញ្ជាក់ទៀតថា «ជាការផ្ដល់អនុសាសន៍ សូមចាកចេញក្នុងទិសដៅនៃប្រទេសហ្សកដានី»។
ចំណែកឯស្ថានទូតក្រុងប៉េកាំង ក៏បានប្រកាសដែរថា ជម្លោះ«កំពុងតែបន្តកើនឡើង» ហើយថា «ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានខូចខាត ការស្លាប់ និងរបួសរបស់ជនស៊ីវិលមានការកើនឡើង ហើយស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរទៅៗ»។
ជាសត្រូវ និងមានជម្លោះអូសបន្លាយរាប់ទសវត្សរ៍ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការអាកាសដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីសុក្រសប្តាហ៍មុន ប្រឆាំងនឹងគោលដៅនៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយនិយាយថា ពួកគេមានបំណងបញ្ចៀសសត្រូវរបស់ខ្លួនពីការទទួលបានអាវុធប្រល័យលោក ដែលជាលើកឡើងមួយដែលទីក្រុងតេហេរ៉ង់តែងតែបដិសេធ។
ការផ្ទុះឡើងភ្លាមៗនៅក្នុងអរិភាព បានបង្កឲ្យមានការភ័យខ្លាចនៃជម្លោះកាន់តែរីកធំ ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឲ្យអ៊ីរ៉ង់ត្រឡប់ទៅតុចរចាវិញ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានបង្អាក់កិច្ចចរចានុយក្លេអ៊ែរដែលកំពុងបន្ត៕
ដោយ៖ ឈាង
ចុចអាន៖ ទោះកំពុងប្រយុទ្ធជាមួយអ៊ីរ៉ង់ តែអ៊ីស្រាអែល មិនបន្ថយដៃឡើយនៅហ្គាហ្សា ដោយសម្លាប់មនុស្សច្រើននាក់ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


