ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ៖ គ្មានជម្រើសផ្សេង ក្រៅពីការបង្កើនចំណាយយោធា ទប់ទល់ការគំរាមកំហែងពីរុស្ស៊ី
អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ បានអះអាងនៅថ្ងៃពុធទី២៥មិថុនានេះថា គ្មានជម្រើសផ្សេងអ្វីឡើយក្រៅតែពីការបង្កើនចំណាយលើវិស័យការពារជាតិនៃរដ្ឋជាសមាជិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់រុស្ស៊ីដែលកំពុងកើនឡើង។

លោក រូតេ បានប្រាប់អ្នកយកព័ត៌មានមុនពេលជួបជាមួយមេដឹកនាំពិភពលោកនៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេថា «មិនត្រឹមតែការគំរាមកំហែងរយៈពេលវែងរបស់រុស្ស៊ីចំពោះយើង ប៉ុន្តែក៏មានការបង្កើនកម្លាំងយោធាដ៏ធំនៅក្នុងប្រទេសចិន និងការពិតដែលថា កូរ៉េខាងជើង ចិន និងអ៊ីរ៉ង់ កំពុងគាំទ្រកិច្ចប្រឹងប្រែងធ្វើសង្គ្រាមនៅអ៊ុយក្រែន វាពិតជាមានសារៈសំខាន់ណាស់ដែលយើងត្រូវចំណាយច្រើនជាងនេះ»។
កន្លងមក លោក រូតេ បានព្រមានថា ស្តង់ដារចំណាយយោធា ២% នៃផលិតផលក្នុងស្រុកសរុប គឺមិនគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការគំរាមកំហែងយោធារបស់ទីក្រុងមូស្គូទេ។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីដែលមានថវិកាការពារជាតិឥឡូវនេះលើសពី ៧% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន កំពុងផលិតគ្រាប់រំសេវក្នុងអត្រាមួយដែលលើសពីទិន្នផលរួមគ្នារបស់ណាតូទៅទៀត ដោយអះអាងថា ទីក្រុងមូស្គូចាយពេលផលិតតែ៣ខែប៉ុណ្ណោះ ដែលសម្ព័ន្ធភាពទាំងមូលផលិតក្នុងពេល១ឆ្នាំពេញ។
លោកបានបន្ថែមថា បើគ្មានវិធានការបន្ទាន់ទេ រុស្ស៊ីអាចត្រៀមខ្លួនជាស្រេចក្នុងការវាយប្រហារប្រឆាំងអង្គការណាតូក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ប្រមុខអង្គការណាតូរូបនេះ បានស្នើរដ្ឋជាសមាជិកឲ្យឈានដល់គោលដៅ ដោយជំរុញគោលដៅចំណាយការពារស្នូលរបស់ណាតូពី ២% ឡើងដល់ ៣,៥% និងចំណាយបន្ថែម ១,៥% លើកម្មវិធីពាក់ព័ន្ធដូចជា សន្តិសុខតាមអ៊ីនធឺណិត និងការសម្របសម្រួលផ្លូវ និងស្ពានសម្រាប់យានយន្តយោធា ជាដើម៕
ដោយ៖ ឈាង
ចុចអាន៖ សមាជិកណាតូយល់ព្រមដំឡើងចំណាយយោធាដល់ ៥% លើកលែងតែអេស្ប៉ាញ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


