ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បាញ់មីស៊ីលលើហាងកាហ្វេនៅហ្គាហ្សា សម្លាប់មនុស្ស ២០នាក់
តាមការផ្សាយរបស់ BBC ដោយដកស្រង់ប្រភពពេទ្យកាលពីថ្ងៃចន្ទទី៣០ខែកក្កដាឆ្នាំ២០២៥ អ៊ីស្រាអែល បានវាយប្រហារអាកាស ដោយបាញ់មីស៊ីលលើហាងកាហ្វេជាប់មាត់សមុទ្រមេឌីទែរ៉ាណេដ៏ល្បីមួយនៅភាគខាងលិចតំបន់ហ្គាហ្សា បណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីនយ៉ាងតិច២០នាក់បាត់បង់ជីវិត។

ហាងកាហ្វេនោះមានឈ្មោះ Al-Baqa ជាកន្លែងពេញនិយមដែលប្រមូលផ្តុំទៅដោយសកម្មជន អ្នកកាសែតនិងពលរដ្ឋធម្មតា ហើយទីនោះក៏មានសេវាអ៊ីនធឺណិតផងដែរ ទើបវាទាក់ទាញមនុស្សបានច្រើន។
អ្នកនាំពាក្យភ្នាក់ងារការពារជនស៊ីវិលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញសពមនុស្ស២០នាក់ និងអ្នករបួសច្រើននាក់ទៀត ខណៈមនុស្សមួយចំនួនកំពុងជាប់នៅក្រោមគំនរថ្មបាក់បែក។
មានសេចក្តីរាយការណ៍ថា ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានស្រ្តី កុមារ និងអ្នកកាសែតផងដែរ ប៉ុន្តែភ្លាមៗភាគីអ៊ីស្រាអែល មិនទាន់និយាយអ្វីទេ ជុំវិញព័ត៌មាននៃការវាយប្រហារនេះ។

សូមជម្រាបថា Al-Baqa គឺជាហាងកាហ្វេមួយក្នុងចំណោមហាងកាហ្វេមួយចំនួនតូចប៉ុណ្ណោះ ដែលនៅតែបន្តបើកដំណើរការក្នុងតំបន់ហ្គាហ្សា អំឡុងពេលសង្រ្គាមរយៈពេល២០ខែមកនេះ។
ហាងកាហ្វេ Al-Baqa បានក្លាយជាកន្លែងប្រមូលផ្តុំដ៏សំខាន់សម្រាប់អ្នកស្រុកហ្គាហ្សា ជាពិសេសអ្នកសារព័ត៌មាន ក្រុមសកម្មជន និងអ្នកធ្វើការពីចម្ងាយតែម្តង។
ទីនោះផ្តល់ជូនការចូលប្រើប្រាស់អ៊ីនធឺណិតដែលអាចទុកចិត្តបាន ទីតាំងអង្គុយល្អនិងជាកន្លែងធ្វើការផងដែរ ហើយវាជាកន្លែងសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ដែលកំពុងរងការឡោមព័ទ្ធ និងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល បន្តសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៧២នាក់ទៀត ត្រឹមមួយថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


