ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បន្តសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៧២នាក់ទៀត ត្រឹមមួយថ្ងៃ
អ៊ីស្រាអែល នៅតែមិនបន្ថយដៃឡើយក្នុងតំបន់ហ្គាហ្សា ដោយកាលពីថ្ងៃអាទិត្យទី២៩ខែមិថុនាឆ្នាំ២០២៥ កងកម្លាំង IDF បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៧២នាក់ទៀត ក្នុងនោះរួមមានទាំងអ្នកដែលកំពុងរង់ចាំយកជំនួយផងដែរ។

តាមសេចក្តីរាយការណ៍របស់ Al Jazeera, អ៊ីស្រាអែលបានបើកការវាយប្រហារតាំងពីពេលព្រឹកព្រហាមនៅសង្កាត់ Zeitoun និង Sabra ព្រមទាំងផ្សារ al-Zawiya ផងដែរ។
ទន្ទឹមនោះអ្នករាយការណ៍របស់ Al Jazeera បានរៀបរាប់អំពីស្ថានភាពនៅមន្ទីរពេទ្យ al-Ahli ពោរពេញទៅដោយអ្នករបួសរួមទាំងកុមារផងដែរ ដែលដេករដូករណែល ហើយរូបភាពពិតជាអាក្រក់ខ្លាំង។

តាមប្រភពខាងលើ ក្នុងចំណោមមនុស្សស្លាប់ទាំង៧២នាក់ រួមមានទាំងពលរដ្ឋប៉ាឡេស្ទីន៥នាក់ ដែលកំពុងរង់ចាំទទួលយកជំនួយនៅក្បែរមណ្ឌលចែកចាយរបស់អង្គការមនុស្សធម៌ហ្គាហ្សា GHF ភាគខាងជើងទីក្រុង Rafah ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ កាសែត Haaretz បានដកស្រង់សម្តីទាហានអ៊ីស្រាអែល ដែលនិយាយថា ខ្លួនទទួលបញ្ជាឲ្យបាញ់ដាក់ក្រុមមនុស្សដែលដណ្តើមគ្នាយកជំនួយ ដើម្បីបំបែកពួកគេ។

សូមជម្រាបថា ការវាយប្រហារចុងក្រោយបំផុតនេះ កើតឡើងចំពេលយោធាអ៊ីស្រាអែលបង្កើនយុទ្ធនាការកាន់តែខ្លាំង ដែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅខែតុលាឆ្នាំ២០២៣។
យោងតាមអាជ្ញាធរប៉ាឡេស្ទីន មនុស្សជាង ៥៦ ០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីផ្ទុះជម្លោះ។ ការវាយប្រហារជាច្រើន កើតឡើងនៅតំបន់ជនស៊ីវិល ដោយបង្កើនក្តីបារម្ភជាអន្តរជាតិលើការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែលបន្តសម្លាប់មិនបន្ធូរដៃ បាត់បង់ជីវិត៥១នាក់ទៀតហើយនៅហ្គាហ្សា
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម១៤ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


