ព័ត៌មានអន្ដរជាតិ
លោក ត្រាំ លុបចោលទណ្ឌកម្មដែលធ្លាប់ដាក់ជិត២០ឆ្នាំលើរដ្ឋាភិបាលស៊ីរី
កាលពីថ្ងៃចន្ទទី៣០ខែមិថុនាឆ្នាំ២០២៥ ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាផ្លូវការ សម្រាប់ការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរដ្ឋាភិបាលស៊ីរី ដែលជាការកត់សម្គាល់នៃការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងគោលនយោបាយក្រុងវ៉ាស៊ីនតោន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងថា ចំណាត់ការនេះ គឺជាការបញ្ចប់សេចក្ដីប្រកាស «គ្រាអាសន្នជាតិ» របស់សហរដ្ឋអាមេរិកដែលមានរយៈពេលជិតពីរទសវត្សរ៍ ប្រឆាំងនឹងស៊ីរី។
នៅក្រោមបទបញ្ជាប្រតិបត្តិនេះ ទណ្ឌកម្មដែលផ្តោតលើរដ្ឋាភិបាលកណ្តាល វិស័យសេដ្ឋកិច្ច និងស្ថាប័នរដ្ឋរបស់ស៊ីរី ត្រូវបានដកចេញ ដើម្បីគាំទ្រដល់ការកសាងឡើងវិញក្រោយសង្គ្រាម និងសមាហរណកម្មសេដ្ឋកិច្ច។ ទោះយ៉ាងណាក៏ដោយ ទណ្ឌកម្មនៅតែមានសម្រាប់៖
- អតីតប្រធានាធិបតី Bashar al-Assad ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស
- បុគ្គលពាក់ព័ន្ធនឹងអាវុធគីមី ការជួញដូរគ្រឿងញៀន និងអំពើភេរវកម្ម
- ក្រុមដែលមានទំនាក់ទំនងជាមួយ ISIS និងប្រូកស៊ីអ៊ីរ៉ង់
រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Asaad al-Shibani បាននិយាយថា ការបញ្ចប់ទណ្ឌកម្មលើស៊ីរីរបស់លោក ត្រាំ នឹង«បើកទ្វារនៃការកសាងឡើងវិញ និងការអភិវឌ្ឍដែលរង់ចាំជាយូរណាស់មកហើយ»។ លោកបន្ថែមថា វិធានការនេះនឹង«ដកចេញនូវឧបសគ្គ» ដែលប្រឆាំងនឹងការស្ទុះងើបនៃសេដ្ឋកិច្ច និងការបើកប្រទេសចូលទៅក្នុងសហគមន៍អន្តរជាតិ។
សូមជម្រាបថា ការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានសន្យាថានឹងដកទណ្ឌកម្ម ក្នុងអំឡុងពេលកិច្ចប្រជុំខែឧសភានៅប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa។ រដ្ឋាភិបាលរបស់លោក Sharaa បានឡើងកាន់អំណាច ក្រោយលោក Assad ត្រូវបានផ្ដួលរលំដោយក្រុមឧទ្ទាមក្នុងខែធ្នូឆ្នាំ២០២៤៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


