ព័ត៌មានអន្ដរជាតិ
ក្នុងពេល៤៨ម៉ោង អ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣០០នាក់ ក្នុងតំបន់ហ្គាហ្សា
ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣០០នាក់នៅក្នុងតំបន់ហ្គាហ្សា ដែលជាការសម្លាប់ដ៏រង្គាល ជាពិសេសទៅលើអ្នកកំពុងចាំបើកជំនួយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី០៤ខែកក្កដា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលហ្គាហ្សា បានអះអាងថា យ៉ាងហោចណាស់មនុស្ស ១១៨នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយ៣៣នាក់ត្រូវបានសម្លាប់នៅមជ្ឈមណ្ឌលចែកចាយជំនួយមូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលបង្កឱ្យមានការថ្កោលទោសពីអន្តរជាតិ។
ការវាយប្រហារតាមអាកាសបានកំណត់គោលដៅលើទីជម្រក សាលារៀន និងជុំរុំជនភៀសខ្លួនដែលមានមនុស្សច្រើនកកកុញ។ របាយការណ៍ពីទីក្រុង Deir el-Balah បានឲ្យដឹងថា ជនស៊ីវិលដែលរស់ទាំងអស់សង្ឃឹមកំពុងឈររង់ចាំយកអាហារ តែត្រូវបានជួបជាមួយនឹងការបាញ់កាំភ្លើងភ្លាមៗ ដោយមិនមានការជូនដំណឹងជាមុននោះទេ។

បញ្ហានេះជំរុញឲ្យមានការថ្កោលទោសអន្តរជាតិកាន់តែច្រើនឡើង ដោយអង្គការជំនួយជាង ១៣០ រួមទាំង Oxfam និង Amnesty International កំពុងទាមទារឱ្យបិទ GHF ដោយចោទប្រកាន់ថាវាត្រូវបានប្រើដើម្បីដាក់អន្ទាក់ និងកំណត់គោលដៅប្រជាជនប៉ាឡេស្ទីនដែលអត់ឃ្លាន។ ចាប់តាំងពី GHF បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងខែឧសភា មនុស្សជាង៦៥០ នាក់បានស្លាប់នៅពេលកំពុងស្វែងរកជំនួយ។
ទន្ទឹមនឹងនេះ ក្រុមហាម៉ាសកំពុងពិនិត្យមើលសំណើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ដែលមានបំណងបញ្ចប់សង្រ្គាម និងជំរុញឱ្យមានការដកទ័ពអ៊ីស្រាអែល។ ការពិភាក្សាកំពុងបន្តចំពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក និងវិបត្តិមនុស្សធម៌នៅតែបន្តកើនឡើង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


