Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់៧នាក់ក្នុងហេតុការណ៍បាក់អគារកម្ពស់៥ជាន់នៅប៉ាគីស្ថាន

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និង ៩ នាក់រងរបួស ក្នុងហេតុការណ៍អគារលំនៅដ្ឋានកម្ពស់ ៥ ​​ជាន់បាក់ដួលរលំក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន ខណៈក្រុមជួយសង្គ្រោះនៅតែបន្តរើគំនរបាក់បែកដោយសារបារម្ភថាមានមនុស្សពី ៨ ទៅ ១០ នាក់ទៀតអាចនៅតែជាប់នៅខាងក្នុង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​Al Jazeera នៅថ្ងៃទី០៥ខែកក្កដានេះ។

ក្រុមអ្នកជួយសង្គ្រោះជឿថាមនុស្ស១០នាក់នៅតែអាចជាប់នៅក្រោមគំនរបាក់បែកនៃអគារ។ (រូបភាព៖ PPI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារដែល​ជាផ្ទះរបស់ប្រជាជនជិត ១០០នាក់ បានដួលរលំភ្លាមៗនៅម៉ោង ១០ព្រឹក កាលពីថ្ងៃសុក្រ ។ អ្នកស្រុកខ្លះបាននិយាយថា វាបានបង្ហាញសញ្ញានៃការខូចខាតរចនាសម្ព័ន្ធអគារមុនបាក់រលំដែលធ្វើឲ្យពួកគេគេចចេញ ប៉ុន្តែអ្នកខ្លះមិនអើពើនោះទេ។ ដោយសារតែផ្លូវតូចចង្អៀតបានពន្យាពេលកិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ ដែលធ្វើឲ្យពិបាកក្នុងការនាំយកគ្រឿងចក្រធុនធ្ងន់ចូល។ ក្រុមមន្ត្រីបានចាប់ផ្តើមស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ខណៈដែលក្រុមសង្គ្រោះបន្ទាន់បន្តស្វែងរកអ្នកនៅមានជីវិត។

គួរបញ្ជាក់ថា ការបាក់រលំអគារគឺជារឿងធម្មតានៅក្នុងប្រទេសប៉ាគីស្ថាន ដោយសារតែស្តង់ដារសំណង់មិនល្អ ការប្រើប្រាស់សម្ភារៈដែលមានគុណភាពទាប និងការសាង់សង់​មិនមានស្ដង់ដា។ Karachi ជាទីក្រុងដែលមានប្រជាជនជាង ២០ លាននាក់ មានភាពងាយរងគ្រោះជាពិសេសដោយសារតែភាពចង្អៀតណែន និងហេដ្ឋារចនាសម្ព័ន្ធចាស់ៗ។ ការដួលរលំស្រដៀងគ្នានៅបានកើតឡើងនៅឆ្នាំ ២០២០ ដែលបានសម្លាប់មនុស្ស ២២ នាក់ផងដែរ៕

(រូបភាព៖ PPI)
(រូបភាព៖ PPI)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម