ព័ត៌មានអន្ដរជាតិ
ប្តូរជំហរ! ត្រាំ បញ្ជាក់ថា នឹងជួយអាវុធអ៊ុយក្រែន វិញ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្តូរជំហរវិញហើយ ដោយបញ្ជាក់ថា លោកនឹងបញ្ជូនអាវុធឲ្យប្រទេសអ៊ុយក្រែន ដើម្បីការពារខ្លួន។ នេះបើតាមការចេញផ្សាយរបស់ AP។

លោកបញ្ជាក់បែបនេះទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានកាលពីថ្ងៃចន្ទទី៧ខែកក្កដាឆ្នាំ២០២៥ ដោយនិយាយថា «យើងត្រូវបញ្ជូនអាវុធបន្ថែមទៀត ភាគច្រើនជាអាវុធការពារខ្លួន។ ពួកគេ (អ៊ុយក្រែន) កំពុងរងការវាយប្រហារខ្លាំងណាស់»។
ការអត្ថាធិប្បាយរបស់លោកត្រាំ កើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បញ្ជាឲ្យផ្អាកការដឹកសព្វាវុធសំខាន់ៗ ទៅឲ្យទីក្រុងកៀវ។
កាលពីសប្តាហ៍មុន មន្ទីរបញ្ចកោណប្រកាសថា ខ្លួននឹងផ្អាកជួយខែលការពារដែនអាកាស កាំភ្លើងធំ និងអាវុធផ្សេងទៀតដល់អ៊ុយក្រែនសិន ព្រោះក្តីបារម្ភថា ស្តុកអាវុធរបស់ខ្លួនឯងធ្លាក់ចុះច្រើនពេក។

សូមជម្រាបថា កាលពីខែមីនា លោក ត្រាំ បានផ្អាកជាបណ្តោះអាសន្ននូវជំនួយ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន។
យ៉ាងណាមិញ ការផ្អាកនោះត្រូវបានដកចេញវិញ ហើយមកដល់ចុងខែមេសា សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលផ្តល់ឲ្យក្រុងវ៉ាស៊ីនតោននូវលទ្ធភាពទទួលបានធនធានរ៉ែកម្ររបស់ក្រុងកៀវជាថ្នូរនឹងជំនួយយោធា។
ក្រោយមកទៀត នៅថ្ងៃទី២ខែកក្កដា សហរដ្ឋអាមេរិកក៏ប្រកាសបញ្ឈប់ការនាំចេញអាវុធមួយចំនួនទៅកាន់ប្រទេសអ៊ុយក្រែនសាជាថ្មី ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីកម្រិតស្តុកទុកសព្វាវុធក្នុងស្រុក និងការវាយតម្លៃឡើងវិញនៃអាទិភាពយោធា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ បញ្ជាក់ថា អាមេរិកនៅតែជួយអ៊ុយក្រែនដដែល ប៉ុន្តែជួយតែអាវុធសំខាន់ៗមួយចំនួនប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


