ព័ត៌មានអន្ដរជាតិ
ទាហានថៃ ឃាត់ខ្លួនជនជាតិខ្មែរ និងថៃ សរុប ៣៨ នាក់ ដែលឆ្លងដែនខុសច្បាប់
ជនជាតិខ្មែរ និងថៃ ដែលលបឆ្លងដែនខុសច្បាប់ ចំនួន ៣ លើក ក្នុងថ្ងៃតែមួយ ត្រូវបានយោធាថៃឃាត់ខ្លួន និងរៀបចំបញ្ជូនតាមផ្លូវច្បាប់ ដោយចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់។

យោងតាមការផ្សាយរបស់គេហទំព័រ 7HD របស់ថៃ បានឲ្យដឹងថា កាលពីពេលរំលងអធ្រាត្រ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងយោធាថៃដែលធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន បានឃាត់ខ្លួនជនជាតិខ្មែរ និងជនជាតិថៃ ជាបន្តបន្ទាប់ ដែលលើកទី ១ គឺថតបាននៅចំណុចក្បែរចម្ការអំពៅ ជាយភូមិកុតហ៊ីន ក្នុងស្រុកអារញ្ញប្រាថេត ដោយឃាត់ខ្លួនមនុស្សចំនួន ២៥ នាក់ ក្នុងនោះមាន ជនជាតិខ្មែរចំនួន ២០ នាក់ រួមទាំងក្មេងប្រុសម្នាក់ និងជនជាតិថៃចំនួន ៥ នាក់ ដោយឡែកមេខ្យល់នាំផ្លូវចំនួន ៣ នាក់ បានរត់គេចខ្លួនបាត់ស្រមោលក្នុងស្បៃរាត្រី។ នៅពេលនោះដែរ ជនជាតិខ្មែរ បានសារភាពថា កន្លងមក ខ្លួនធ្លាប់ធ្វើការនៅក្នុងប្រទេសថៃ ក្រោយពីមានបញ្ហាពួកគេក៏បានត្រឡប់ចូលទៅប្រទេសកម្ពុជាវិញ។ ទើបតែពេលនេះ ក៏បានសម្រេចចិត្តថា ចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើបន្ត ហើយព្រមបង់ឲ្យមេខ្យល់ក្នុងម្នាក់ ចាប់ពី ២.៥០០ បាត ដល់ ៤.០០០ បាត។ ដោយឡែកសម្រាប់ជនជាតិថៃចំនួន ៥ នាក់ គឺកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយត្រូវវិលត្រឡប់ចូលទៅប្រទេសថៃវិញ ដោយសារតែពុំមានលិខិតឆ្លងដែនត្រឹមត្រូវទើបពួកគេព្រមប្រគល់ឲ្យមេខ្យល់ក្នុងម្នាក់ ៣.៥០០ បាត ដល់ ៦.០០០ បាត។

ករណីឃាត់ខ្លួនលើកទី ២ គឺចាប់ខ្លួនជនជាតិថៃចំនួន ១០ នាក់ ក្នុងនោះ ស្រីចំនួន ៤ នាក់ ខណៈដែលពួកគេឆ្លងអូរចេញពីប៉ោយប៉ែត វិលចូលទឹកដីថៃវិញ ដោយសារតែពួកគេពុំមានឯកសារឆ្លងដែនត្រឹមត្រូវ ទើបសុខចិត្តឆ្លងទឹកអូរតាមច្រករបៀង តែក៏ត្រូវឃាត់ខ្លួនតែម្ដង។

ដោយឡែកសម្រាប់ករណីទី ៣ គឺ កម្លាំងយោធាថៃបានឃាត់ខ្លួនជនជាតិថៃចំនួន ៣ នាក់ ដែលពួកគេបម្រុងឆ្លងអូរព្រំដែនចូលមកក្នុងទឹកដីកម្ពុជា ដើម្បីរកការងារធ្វើ ជាកម្មករសំណង់ ហើយពុំនលិខិតឆ្លងដែនត្រឹមត្រូវ ទើបនាំគ្នាឆ្លងតាមច្រករបៀង តែក៏ត្រូវឃាត់ខ្លួនតែម្ដង។

សរុបហេតុការណ៍នៅយប់តែមួយលើ ៣ ករណី កម្លាំងយោធាថៃ បានឃាត់ខ្លួនខ្មែរ-ថៃ សរុប ៣៨ នាក់ ដែលបច្ចុប្បន្នកំពុងត្រូវបានរៀបចំបញ្ជូនទៅកម្លាំងជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនគ្មានច្បាប់អនុញ្ញាត៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


