Connect with us

ព័ត៌មានអន្ដរជាតិ

ឡានក្រុងក្រឡាប់នៅខេត្ត Ha Tinh ប្រទេសវៀតណាមស្លាប់មនុស្ស១០នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សសារព័ត៌មាន​VN Express មនុស្ស ១០ នាក់បានស្លាប់កាលពីព្រឹកថ្ងៃសុក្រ ទី ២៥ខែកក្កដា នៅពេលដែលរថយន្តក្រុងដេកមួយយប់កំពុងធ្វើដំណើរពីទីក្រុងហាណូយទៅកាន់ទីក្រុង Da Nang បានជួបគ្រោះថ្នាក់ក្រឡាប់នៅខេត្ត Ha Tinh ប្រទេសវៀតណាម។

(​រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា រថយន្តក្រុងបានបើកចេញពីផ្លូវជាតិ បុកបង្គោលភ្លើងចិញ្ចើមផ្លូវ ហើយក្រឡាប់។ ជន​រង​គ្រោះ​ទាំង​អស់​ជា​ជន​ជាតិ​វៀត​ណាម ហើយ​១២​នាក់​ទៀត​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ ក្នុងចំណោម​អ្នក​ស្លាប់​មាន៥​នាក់​ជា​អ្នក​ទេសចរ​ក្នុងស្រុក​ និង ២ នាក់ជាកុមារ។

រថយន្តក្រុងបានរងការខូចខាតយ៉ាងដំណំ ដោយមានកង់ជិតដាច់ និងកំទេចកំទីរាយប៉ាយពេញផ្លូវ។ ការស៊ើបអង្កេតដំបូង និងសម្ដីរបស់អ្នកបើកបរបានឲ្យដឹងថាហេតុការណ៍នេះកើតឡើងដោយសារការផ្ទុះសំបកកង់ឡាន។ ជាមួយគ្នាការ​ធ្វើ​តេស្ត​បាន​បញ្ជាក់​ថា អ្នក​បើក​បរ​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ឬ​ថ្នាំ​ញៀន​ឡើយ។ យ៉ាងណាប៉ូលិសក្នុងតំបន់នឹងស៊ើបអង្កេតមូលហេតុពេញលេញនៃគ្រោះថ្នាក់នេះ។

គួរបញ្ជាក់ថាសោកនាដកម្មនេះកើតឡើងបន្ទាប់ពីឧបទ្ទវហេតុថ្មីមួយទៀតដែលទូកទេសចរណ៍មួយបានក្រឡាប់នៅឈូងសមុទ្រ Ha Long សម្លាប់មនុស្ស ៣៨ នាក់ និងម្នាក់ទៀតបាត់ខ្លួន៕

(​រូបភាព៖ VN Express)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម