ព័ត៌មានអន្ដរជាតិ
កាណាដា ត្រៀមប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញា ដូច បារាំង និងអង់គ្លេស ដែរ
កាណាដា កំពុងរៀបចំទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីននាខែកញ្ញាខាងមុខ ស្របតាមវិធានការការទូតស្រដៀងគ្នា ដែលធ្វើឡើងដោយប្រទេសបារាំង និងចក្រភពអង់គ្លេស។ នេះបើយោងតាមការប្រកាសរបស់របស់លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៥។

វាគឺជាជំហានដ៏សំខាន់មួយនៅក្នុងគោលនយោបាយមជ្ឈិមបូព៌ាដ៏យូរអង្វែងរបស់ប្រទេសកាណាដា និងបន្ថែមសម្ពាធអន្តរជាតិដែលកំពុងកើនឡើងលើអ៊ីស្រាអែល ចំពេលមានសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។
លោក Carney បាននិយាយថា «កាណាដាបានប្តេជ្ញាចិត្តជាយូរមកហើយចំពោះដំណោះស្រាយរដ្ឋពីរ ដែលជារដ្ឋប៉ាឡេស្ទីនឯករាជ្យ ឋិតថេរ និងអធិបតេយ្យភាព ដែលរស់នៅក្បែររដ្ឋអ៊ីស្រាអែល ក្នុងសន្តិភាព និងសន្តិសុខ»។
មេដឹកនាំកាណាដា បានបន្ថែមថា «កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០។ យើងមានបំណងធ្វើដូច្នេះ ដោយសារតែអាជ្ញាធរប៉ាឡេស្ទីនបានប្តេជ្ញាដឹកនាំកំណែទម្រង់ចាំបាច់ជាច្រើន»។
លោក Carney បានសង្កត់ធ្ងន់ថា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានធានាថា រដ្ឋបាលរបស់គាត់នឹងរៀបចំការបោះឆ្នោតដែលពន្យារពេលជាយូរណាស់មកហើយនៅឆ្នាំ២០២៦ ហើយក្រុមសកម្មប្រយុទ្ធហាម៉ាសនឹងមិនមានវត្តមាននោះឡើយ។
ការទទួលស្គាល់របស់កាណាដា នឹងធ្វើតាមប្រទេសជាង ១៤០ផ្សេងទៀតដែលទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋរួចមកហើយ បើទោះបីជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗមួយចំនួនមិនទាន់បានធ្វើតាមក៏ដោយ។
សូមរឭកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញាឆ្នាំ២០២៥នេះ ប្រទេសបារាំង និងចក្រភពអង់គ្លេស ក៏បានឲ្យដឹងដែរថា ពួកគេត្រៀមខ្លួនប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ យ៉ាងណាមិញ មន្ត្រីអ៊ីស្រាអែលបានថ្កោលទោសភ្លាមៗចំពោះជំហរបែបនេះ ដោយហៅវាថាជា«រង្វាន់ដ៏គ្រោះថ្នាក់សម្រាប់អំពើភេរវកម្ម»។ ក្រសួងការបរទេសអ៊ីស្រាអែល បានថ្លែងថា ទង្វើនេះនឹងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំង និងទទួលបានបទឈប់បាញ់យូរអង្វែង។ ចំណែកឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានរិះគន់ការសម្រេចចិត្តនេះផងដែរ ដោយព្រមានថា វាអាចពង្រឹងសមត្ថភាពក្រុមហាម៉ាស និងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់បន្ថែមទៀត៕
ដោយ៖ ឈាង
ចុចអាន៖ អង់គ្លេស នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បើអ៊ីស្រាអែលមិនយល់ព្រមបទឈប់បាញ់នៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៤៤ នាទី agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


