ព័ត៌មានអន្ដរជាតិ
អង់គ្លេស នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន បើអ៊ីស្រាអែលមិនយល់ព្រមបទឈប់បាញ់នៅហ្គាហ្សា
នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានប្រកាសថា ចក្រភពអង់គ្លេសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននាខែកញ្ញាខាងមុខ លុះត្រាណាតែអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់ និងចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

ថ្លែងនៅមុនមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា លោក Starmer បាននិយាយកាលពីថ្ងៃទី២៩កក្កដាថា ចក្រភពអង់គ្លេសបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើឲ្យមានការទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីន ប្រសិនបើអ៊ីស្រាអែលបរាជ័យក្នុងការបំពេញលក្ខខណ្ឌសំខាន់ៗ ដូចជា៖
- ការប្រកាសបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា
- ការអនុញ្ញាតឲ្យមានដំណើរការមនុស្សធម៌ពេញលេញសម្រាប់អង្គការជំនួយនៅហ្គាហ្សា
- ការប្ដេជ្ញាបញ្ឈប់ការកាត់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធ
- ការបង្ហាញពីជំហានច្បាស់លាស់ឆ្ពោះទៅរកការរស់ឡើងវិញនូវដំណើរការសន្តិភាពចំពោះដំណោះស្រាយរដ្ឋពីរ។
លោក Starmer បានលើកឡើងថា «ប្រជាជនប៉ាឡេស្ទីនមានសិទ្ធិក្នុងភាពជារដ្ឋ នេះមិនមែនជាការចរចាទេ។ ប៉ុន្តែសន្តិភាពទាមទារឲ្យមានសកម្មភាពពីគ្រប់ភាគី។ ប្រសិនបើអ៊ីស្រាអែលមិនឆ្លើយតបទេ ចក្រភពអង់គ្លេសនឹងឆ្ពោះទៅមុខដោយមានការទទួលស្គាល់(រដ្ឋប៉ាឡេស្ទីន)»។
មន្ត្រីអ៊ីស្រាអែលបានថ្កោលទោសភ្លាមៗចំពោះជំហររបស់ចក្រភពអង់គ្លេស ដោយហៅវាថាជា«រង្វាន់ដ៏គ្រោះថ្នាក់សម្រាប់អំពើភេរវកម្ម»។ ក្រសួងការបរទេសអ៊ីស្រាអែល បានថ្លែងថា ទង្វើនេះនឹងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំង និងទទួលបានបទឈប់បាញ់យូរអង្វែង។
ចំណែកឯប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានរិះគន់ការសម្រេចចិត្តរបស់អង់គ្លេសផងដែរ ដោយព្រមានថា វាអាចពង្រឹងសមត្ថភាពក្រុមហាម៉ាស និងធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់បន្ថែមទៀត។
សូមជម្រាបថា ក្រៅតែពីចក្រភពអង់គ្លេស បារាំងក៏បានបង្ហាញចេតនាទទួលស្គាល់រដ្ឋប៉ាឡេស្ទីនផងដែរ បើគ្មានការរីកចម្រើនត្រូវបានធ្វើឡើង។ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noël Barrot បានស្វាគមន៍ជំហររបស់អង់គ្លេស ដោយចាត់ទុកថាជា«ជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាពរយៈពេលវែង»៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


