ព័ត៌មានអន្ដរជាតិ
មេភូមិភាគ៤ថៃ ចុះទៅខេត្តភាគខាងត្បូង ព្រោះស្ថានការណ៍មិនសូវស្រួល
មេភូមិភាគ៤ថៃ បានធ្វើដំណើរទៅខេត្ត Narathiwat នៅព្រំដែនភាគខាងត្បូង បន្ទាប់ពីទទួលព័ត៌មានថា ស្ថានការណ៍នៅទីនោះ មិនសូវស្រួល។

នៅថ្ងៃអង្គារទី១២ខែសីហាឆ្នាំ២០២៥ លោក Paisal Nusang បានជិះឧទ្ធម្ភាគចក្រមើលតំបន់ព្រំដែនភ្នំនៃខេត្តនេះ ក្រោយទទួលរបាយការណ៍ថា មានក្រុមសកម្មប្រយុទ្ធ ជួញដូរអាវុធនិងគ្រាប់រំសេវពីប្រទេសជិតខាង ចូលដីថៃ ក្នុងគោលបំណងត្រៀមធ្វើសកម្មភាពហិង្សា។
ក្នុងអំឡុងពេលធ្វើដំណើរនោះ លោកប្រាប់ឲ្យកងទ័ពតាមដានស្ថានការណ៍ និងត្រៀមខ្លួនជានិច្ចដើម្បីដោះស្រាយ ក្នុងករណីមានហេតុការណ៍ណាមួយកើតឡើង។

សូមជម្រាបជាថ្មី អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតមានឡើងជាយូរមកហើយរវាងរដ្ឋាភិបាលថៃនិងក្រុមបះបោរផ្តាច់ខ្លួនមូស្លីម។
យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, គិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ។
រដ្ឋាភិបាលថៃ បានព្យាយាមដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចាសន្តិភាពជាមួយក្រុមបះបោរធំៗ ដូចជា Barisan Revolusi Nasional ដោយមានការជួយសម្របសម្រួលពីម៉ាឡេស៊ី។ ទោះបីជាមានការចរចាក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានឡើងម្ដងម្កាលរហូតមកដល់បច្ចុប្បន្ន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ កំពុងក្រពុលមុខខ្លាំង ខ្លាចទេសចរបរទេសឈប់ទៅលេង ក្រោយហេតុការណ៍ ដុតជនជាតិម៉ាឡេស៊ី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


