Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ហៅ​ទូរសព្ទ​ទៅ គីម ជុងអ៊ុន ដើម្បី​ពិភាក្សាគ្នា មុនកិច្ចប្រជុំកំពូលជាមួយ ត្រាំ ស្តីពីអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាល​ពី​ថ្ងៃទី១២ខែសីហា ដោយរៀបរាប់​អំពី​បញ្ហា​សង្គ្រាមនៅអ៊ុយក្រែន មុនពេលដែល​​ប្រមុខ​វិមាន​ក្រឹមឡាំង​រូប​នេះ​គ្រោងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅ​រដ្ឋអាឡាស្កា នា​ថ្ងៃ​សុក្រសប្តាហ៍នេះ។

លោក គីម ជុងអ៊ុន និង​លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារព័ត៌មាន​រដ្ឋ KCNA លោក គីម បានបង្ហាញការគាំទ្រដោយមិនងាករេចំពោះសកម្មភាពរបស់រុស្ស៊ី ក្រោមសន្ធិសញ្ញាការពារទៅវិញទៅមកកូរ៉េខាងជើង-រុស្ស៊ីឆ្នាំ​២០២៤ ដោយសន្យាថានឹង«គាំទ្រយ៉ាងពេញទំហឹងគ្រប់វិធានការ» ដែលធ្វើឡើងដោយទីក្រុងមូស្គូ។ វិមានក្រឹមឡាំងបាននិយាយថា ការពិភាក្សាត្រូវបានធ្វើឡើង «នៅក្នុងបរិបទនៃកិច្ចពិភាក្សានាពេលខាងមុខ» ជាមួយទីក្រុងវ៉ាស៊ីនតោន។

ការសន្ទនានេះ បានធ្វើឡើងតែបីថ្ងៃមុនពេលកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលជាផ្នែក​មួយ​នៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក​ឲ្យ​ឃើញនូវបទឈប់បាញ់នៅក្នុងសង្គ្រាម​ដែលឥឡូវនេះឈានចូលដល់ឆ្នាំទីបួនហើយ។ លោក ពូទីន កំពុងទាមទារ​ឲ្យអ៊ុយក្រែនបោះបង់តំបន់ Donetsk និង Luhansk ដែលជាជំហរត្រូវ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ដោយប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី។

ក្រៅ​តែ​ពី​លោក គីម លោក ពូទីន ក៏​បាន​​ពិគ្រោះ​យោបល់​គ្នា​​​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ផង​ដែរ៕

ដោយ៖ ឈាង

ចុចអាន៖ ហេតុអ្វីបានជា ត្រាំ និង ពូទីន ជ្រើសរើសរដ្ឋ​អាឡាស្កា សម្រាប់កិច្ចប្រជុំកំពូល?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម