Connect with us

ព័ត៌មានអន្ដរជាតិ

WSJ៖ ត្រាំ ខ្លាចវត្តមានរបស់ ហ្សេលេនស្គី អាចរំខានដល់ការពិភាក្សាជាមួយ ពូទីន

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការព្រួយបារម្ភ​ថា ការចូលរួមរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅ​កិច្ចប្រជុំកំពូលក្នុង​រដ្ឋ​អាឡាស្កានាពេលខាងមុខ ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អាចធ្វើ​ឲ្យ​ខូច​ដល់​ការចរចា។ នេះ​បើយោង​តាម​របាយការណ៍​ដែល​ចុះផ្សាយ​ដោយ​កាសែត Wall Street Journal (WSJ) នៅ​ថ្ងៃព្រហស្បតិ៍​ទី​១៤​ខែ​សីហា​ឆ្នាំ​២០២៥​នេះ ដោយដកស្រង់ប្រភពដែលដឹង​អំពី​ការពិភាក្សារវាង​លោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ Friedrich Merz។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ហ្សេលេនស្គី, លោក ត្រាំ និងលោក ពូទីន (រូបថត៖ EPA/AP)

កន្លង​មក សម្ព័ន្ធមិត្តណាតូ រួមទាំងប្រទេសអាល្លឺម៉ង់ ជាដំបូងបានជំរុញ​​​ឲ្យ​លោក ហ្សេលេនស្គី ឬតំណាងអឺរ៉ុបចូលរួមកិច្ចចរចានៅអាឡាស្កា ប៉ុន្តែត្រូវ​បាន​ជំទាស់ដោយ​មេ​ដឹកនាំ​អាមេរិក។ បើ​តាម WSJ លោក ត្រាំ បារម្ភថា វត្តមានរបស់ ហ្សេលេនស្គី អាចបង្កើនភាពតានតឹង និងបញ្ឈប់ដំណើរការការ​ទូត មុនពេលកិច្ចពិភាក្សាសំខាន់ៗចាប់ផ្តើម។

យ៉ាង​ណាមិញ លោក ត្រាំ បានយល់ព្រម​ថា​នឹង​សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រាប់​​លោក ហ្សលេនស្គី មុន​គេ​ បន្ទាប់មកមេដឹកនាំអឺរ៉ុប ក្រោយ​ការ​ពិភាក្សា​ទល់​មុខ​គ្នា​ជាមួយ ពូទីន។ ប្រសិនបើកិច្ចប្រជុំនៅអាឡាស្កាជោគជ័យ លោក ត្រាំ គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលមួយ ដោយ​មាន​វត្តមាន​មេ​ដឹកនាំ​អ៊ុយក្រែន​ផងដែរ។

បន្ថែម​ពី​នេះ លោក ត្រាំ បានស្នើវិធានការដាក់ទណ្ឌកម្ម ដែលទំនងជារួមមានទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើរុស្ស៊ីបដិសេធមិនចូលរួមក្នុងការចរចាដោយស្មោះត្រង់។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ពី​ផល​ប៉ះ​ពាល់​ជាក់​លាក់​នោះ​ទេ៕

ដោយ៖ ឈាង

ចុចអាន៖ ត្រាំ ព្រមាន​ថា បើកិច្ចចរចា​បរាជ័យ ពូទីននឹង​រង​ផលវិបាក​ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម