ព័ត៌មានអន្ដរជាតិ
ពូទីននិងត្រាំ មិនទទួលសំណួរអ្នកកាសែតទេ ខណៈមន្ត្រីរុស្ស៊ី ថា កិច្ចពិភាក្សាលើកនេះជាប្រភពដំណោះស្រាយទៅថ្ងៃមុខ
យោងតាមការចេញផ្សាយរបស់ភ្នាក់ងារព័ត៌មានរុស្ស៊ី អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តមិនយកសំណួរទេ ពីព្រោះពួកគេបានថ្លែងយ៉ាងទូលំទូលាយនៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយ។

ភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា នៅពេលត្រូវបានសួរថា ហេតុអ្វីបានជាសន្និសីទសារព័ត៌មានដែលរំពឹងទុកនៅទីបំផុតត្រូវបានធ្វើឡើងក្នុងទម្រង់នៃសេចក្តីថ្លែងការណ៍របស់មេដឹកនាំ លោកបានឆ្លើយតបថា «សេចក្តីថ្លែងការណ៍ដ៏ទូលំទូលាយត្រូវបានធ្វើឡើង»។
តាមលោក Peskov ភាគីរុស្ស៊ីក៏ទទួលស្គាល់ថាការសន្ទនាពិតជាមានភាពវិជ្ជមានខ្លាំងណាស់ ហើយមេដឹកនាំទាំងពីរបាននិយាយដូច្នេះ «នេះគឺជាប្រភេទនៃការសន្ទនាដែលអនុញ្ញាតឱ្យប្រកាន់ខ្ជាប់នូវផ្លូវនៃការស្វែងរកជម្រើសដំណោះស្រាយសន្តិភាពជាមួយគ្នា»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរចាកចេញពីរដ្ឋអាឡាស្កា នៅម៉ោង៨៖៤៥នាទីព្រឹកថ្ងៃសៅរ៍នេះម៉ោងនៅកម្ពុជា ត្រូវនឹងរម៉ោង៥ និង៤៥នាទីល្ងាច ម៉ោងនៅរដ្ឋអាឡាស្កា បន្ទាប់ពីជួបនិយាយគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀរ ពូទីន អស់រយៈពេលប្រមាណ៣ម៉ោង ដោយបញ្ចប់ទៅជាមួយគ្មានកិច្ចព្រមព្រៀងណាមួយសម្រេចជាផ្លូវការនោះទេ។
លោក ដូណាល់ ត្រាំ នឹងចាកចេញពីទីក្រុង Anchorage រដ្ឋអាឡាស្កា ហោះហើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ( Washington ) នៅវេលាម៉ោង៥ និង៤៥នាទីល្ងាច ម៉ោងនៅអាឡាស្កា ខណៈដែល ប្រធានាធិបតីរុស្សី លោក វ៉ា្លឌីមៀរ ពូទីន ត្រូវបានក្រសួងការបរទេសរុស្ស៊ីផ្សព្វផ្សាយនៅមុននេះបន្តិចថា បានចាកចេញពីទឹកដីអាឡាស្កា មុនទៅហើយ បន្ទាប់ពីមេដឹកនាំទាំងពីរថ្លែងនៅសន្និសីទប្រាប់អ្នកយកព័ត៌មាន ដោយមិនទទួលសំណួរសូម្បីតែមួយពីអ្នកសារព័ត៌មាន។

ប្រធានាធិបតីនៃប្រទេសមហាអំណាចទាំងពីរ បានជួបចរចាទល់មុខគ្នាជាលើកដំបូងដើម្បីបំបែកភាពទាល់ច្រក ចាប់តាំងពីខែមិថុនាឆ្នាំ២០២១នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានជួបគ្នាចុងក្រោយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅទីក្រុងហ្សឺណែវនៅប្រទេសស្វ៊ីស។
ចាប់តាំងពីការលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២ មេដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ មើលមុខគ្នាលែងត្រង់ ដោយសារតែសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ចូ បៃដិន បានគាំទ្ររដ្ឋភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដើម្បីប្រយុទ្ធតទល់ការឈ្លានពានរបស់រុស្ស៊ី ក្រោមការសម្រេចចិត្តរបស់លោក ពូទីន៕
រ៉ាន់ រើយ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


