ព័ត៌មានអន្ដរជាតិ
ផ្ទុះអាវុធក្នុងក្លឹបនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្លាប់និងរបួសមនុស្សជាច្រើននាក់
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៨ខែសីហា ការបាញ់ប្រហារក្នុងក្លឹបមួយក្នុងទីក្រុង Brooklyn របស់ទីក្រុងញូវយ៉ក សហររដ្ឋអាមេរិកកាលពីព្រឹកថ្ងៃអាទិត្យ បានបណ្តាលឲ្យមនុស្ស ៣ នាក់ស្លាប់ និង ៩ នាក់ទៀតរងរបួស។

ប៉ូលិសបាននិយាយថា ការវាយប្រហារនេះមានជាប់ពាក់ព័ន្ធខ្មាន់កាំភ្លើងរហូតដល់ទៅ៤នាក់ ផ្តើមចេញពីជម្លោះវាយតប់គ្នាភ្លាមៗ នៅម៉ោង ៣:៣០ ទៀបភ្លឺ។ ក្រោយការបាញ់ប្រហារក្រុមអ្នកស៊ើបអង្កេតបានរកឃើញសំបកគ្រាប់ជាង ៤០សំបក និងអាវុធមួយដើមនៅជិតកន្លែងកើតហេតុ។ ជនរងគ្រោះមានចាប់ពីអាយុ ១៩ ឆ្នាំដល់ ៦១ ឆ្នាំ ដោយពីរនាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យខណៈដែលជនរងគ្រោះអាយុ ១៩ ឆ្នាំម្នាក់ទៀតបានស្លាប់នៅក្នុងក្លឹប។
គួរបញ្ជាក់ថាការបាញ់ប្រហារនេះគឺជាការសម្លាប់រង្គាលលើកទីពីរនៅក្នុងទីក្រុងញូវយ៉កក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហារកាលពីខែកក្កដានៅទីក្រុង Manhattan ដែលបានបណ្តាលឲ្យមនុស្ស ៤ នាក់ស្លាប់ រួមទាំងមន្រ្តីប៉ូលិសម្នាក់ផងដែរ។ ស្របពេលឆ្នាំនេះការបាញ់ប្រហារនៅក្នុងទីក្រុងញូវយ៉កមានកម្រិតទាបបំផុត ប៉ូលិសថាសោកនាដកម្មទាំងនេះជំរុញឲ្យត្រូវតែមានវិធានការដកកាំភ្លើងខុសច្បាប់ចេញពីទីក្រុងជាបន្ទាន់។
មកដល់ពេលនេះប៉ូលិសមិនទាន់ចាប់ខ្លួនបានជនដៃដល់នៅឡើយទេ ហើយកំពុងសាកសួរសាក្សីដើម្បីទទួលព័ត៌មាន ខណៈការស៊ើបអង្កេតកំពុងបន្ត៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


