Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺ​គ្រុន​ផ្ដាសាយ​កំពុង​ផ្ទុះ​ខ្លាំង​នៅថៃ មាន​អ្នក​ឈឺ​ជាង ៤៥ម៉ឺន​នាក់ និង​ស្លាប់​ជាង​ ៥០​នាក់

បានផុស

នៅ

នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានរាយការណ៍ពីការផ្ទុះជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរសម្រាប់ឆ្នាំ​២០២៥ ដោយមាន ៤៥៣ ៦២៩​ករណី និងមានអ្នកស្លាប់ចំនួន ៥៣​នាក់ត្រូវបានកត់ត្រាចាប់ពីថ្ងៃទី​១ខែមករាដល់ថ្ងៃទី​១៦ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនអ្នកស្លាប់ច្រើនជាងគេ ស្ថិត​នៅ​ក្នុង​ខេត្តនគររាជសីមា ជាមួយ​តួ​លេខ​អ្នក​ស្លាប់ ១៦នាក់។ តំបន់រងគ្រោះខ្លាំងផ្សេងទៀត មាន​ដូចជា ខេត្ត Phitsanulok (ស្លាប់​៤​នាក់) ខណៈ Sakaeo, Chachoengsao និង Buriram មាន​ស្លាប់ ៣​ករណី​តាម​ខេត្ត​នីមួយៗ។

ក្រុមដែលងាយរងគ្រោះ​ខ្លាំងជាងគេ គឺកុមារដែលមានអាយុពី ៥-៩ឆ្នាំ បន្ទាប់មកគឺ ០-៤ឆ្នាំ និង ១០-១៤ឆ្នាំ។ ចំណែក​មេរោគដែលរីករាលដាលខ្លាំងជាងគេគឺ គ្រុនផ្តាសាយ A(H1N1) បន្ទាប់មក A(H3N2) និងគ្រុនផ្តាសាយ B។

តំបន់កណ្តាលនៃប្រទេសថៃមានអត្រាឆ្លងខ្ពស់បំផុត បន្ទាប់មកគឺភាគឦសាន។ មន្ត្រី​សុខាភិបាល​ព្រមាន​ថា រដូវ​វស្សា​តែង​មាន​ការ​កើន​ឡើង​នៃ​ជំងឺ​ផ្ដាសាយ។ សាធារណជនត្រូវបានណែនាំឲ្យទទួលថ្នាំបង្ការជំងឺគ្រុនផ្តាសាយប្រចាំឆ្នាំ ដើម្បីបង្កើនភាពស៊ាំ កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងការពារការស្លាប់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម