ព័ត៌មានអន្ដរជាតិ
លោក ត្រាំ រៀបចំកិច្ចប្រជុំពិសេសស្ដីពីហ្គាហ្សា រំពឹងថាសង្រ្គាមនឹងដោះស្រាយបាននៅចុងឆ្នាំ
បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff បានប្រកាសថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើជាប្រធានកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីតំបន់ហ្គាហ្សានៅសេតវិមាននាថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥នេះ ដើម្បីពិភាក្សាអំពីផែនការ«ថ្ងៃទៅមុខ»សម្រាប់ទឹកដីដែលកំពុងរងគ្រោះព្រោះសង្គ្រាម។

រដ្ឋាភិបាលអាមេរិក បានបង្ហាញទំនុកចិត្តថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នឹងត្រូវបានដោះស្រាយនៅមុនដំណាច់ឆ្នាំនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៧ខែបន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងជាផ្លូវការ។ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំមុន លោក ត្រាំ សន្យាថានឹងបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ប៉ុន្តែមកទល់នឹងពេលនេះនៅតែមិនទាន់សម្រេច។ ខណៈពេលដែលអាណត្តិរបស់គាត់បានចាប់ផ្តើមជាមួយនឹងបទឈប់បាញ់រយៈពេល២ខែ សង្រ្គាមបានបន្ត ហើយវិបត្តិមនុស្សធម៌នៅហ្គាហ្សាកាន់តែអាក្រក់ខ្លាំង ជាមួយនឹងរូបភាពថ្មីៗនៃកុមារដែលស្រេកឃ្លានដែលបានជំរុញឲ្យមានការរិះគន់ជាសកលលើអ៊ីស្រាអែល។
លោក Witkoff បាននិយាយថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្ហាញពីការបើកចំហក្នុងការបន្តការពិភាក្សាឆ្ពោះទៅរកដំណោះស្រាយមួយ។ សង្រ្គាមដែលបង្កឡើងដោយការវាយប្រហារនៅខែតុលាឆ្នាំ២០២៣ របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល បានបណ្តាលឲ្យមានអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦២ ០០០នាក់ ខណៈការផ្លាស់ទីលំនៅកំពុងកើនឡើង ហើយវិបត្តិស្រេកឃ្លានកាន់តែយ៉ាប់យ៉ឺន៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


