Connect with us

ព័ត៌មានអន្ដរជាតិ

ចិនចុះ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី ឯ​កូរ៉េ​ខាង​ជើង​ប្រកាស​ហ៊ាន​ធ្វើ​អ្វីៗ​ទាំង​អស់​ជួយ​ក្រុង​មូស្គូ

បានផុស

នៅ

ប្រធានាធិបតីចិន ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានជួបគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃទី​៣​ខែកញ្ញាឆ្នាំ​២០២៥ ក្នុងអំឡុងពេលព្យុហយាត្រាយោធា​នៅ​ទីក្រុង​ប៉េកាំង។ ព្រឹត្តិការណ៍ដែលប្រារព្ធខួបលើកទី​៨០​នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី​២នេះ​ គឺជាលើកទីមួយហើយដែលមេដឹកនាំទាំងបីបានបង្ហាញខ្លួនជាសាធារណៈរួម​គ្នា។

លោក ពូទីន លោក ស៊ី និង​លោក គីម នៅក្រុង​ប៉េកាំង​ថ្ងៃទី​៣កញ្ញា​២០២៥ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​ខ្លួន​រួម​គ្នា​​ជា​សាធារណៈ​​នេះ ហាក់​ដូច​​​ជា​​សារ​នៃ​សាមគ្គីភាព​​រវាង​សម្ព័ន្ធ​មិត្ត​ទាំង​បី​​ប្រឆាំង​​​នឹង​លោក​ខាង​លិច ជាពិសេស​សហរដ្ឋ​អាមេរិក។

កិច្ចពិភាក្សាទ្វេភាគីសំខាន់ៗ

បន្ទាប់ពីការបង្ហាញខ្លួនជាសាធារណៈរួមគ្នារបស់ពួកគេនៅឯព្យុហយាត្រាយោធា លោក ពូទីន និងលោក គីម ជុងអ៊ុន បានបើកកិច្ចប្រជុំមួយទល់មួយរយៈពេលពីរម៉ោងកន្លះ។ ក្នុងអំឡុងពេលកិច្ចចរចាទ្វេភាគីរបស់ពួកគេ លោក គីម បានសន្យាថានឹងធ្វើ «អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយ» ប្រទេសរុស្ស៊ីដោយ​ចាត់ទុក​ថាជា«កាតព្វកិច្ចបងប្អូនស្លាប់រស់»។ កូរ៉េ​ខាង​ជើង​ជា​អ្នក​គាំទ្រ​ដ៏​សំខាន់​របស់​រុស្ស៊ី​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​អ៊ុយក្រែន ដោយ​តាម​សេចក្តី​រាយការណ៍​ថា​បាន​ផ្គត់ផ្គង់​គ្រាប់​រំសេវ ​និង​ទាហាន។ លោក ពូទីន បានថ្លែងអំណរគុណ​លោក គីម សម្រាប់ការបញ្ជូនទាហានកូរ៉េខាងជើង ដែលលោកបាននិយាយថាបានប្រយុទ្ធយ៉ាងក្លាហាននៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ តាម​ការ​ប៉ាន់​ស្មាន​ ទាហាន​កូរ៉េ​ខាង​ជើង​រហូត​ដល់ ១៥ ០០០​នាក់​បាន​ចូល​រួម​ជាមួយ​កង​កម្លាំង​រុស្ស៊ី​នៅ​ជួរ​មុខ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក ពូទីន បានអញ្ជើញលោក គីម ទៅ​បំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយ​លោក គីម ក៏​យល់ព្រម​​ទទួលយក​ការ​អញ្ជើញ​នេះ​ផង​ដែរ។

ក្រៅ​តែ​ទំនាក់ទំនង​រុស្ស៊ី-កូរ៉េ​ខាង​ជើង គេ​ក៏​សង្កេត​ឃើញ​ថា​មាន​កិច្ចព្រមព្រៀងឧស្ម័នរវាង​ក្រុង​មូស្គូ និង​ក្រុង​ប៉េកាំង​ផង​ដែរ។ នៅខាងក្រៅព្រឹត្តិការណ៍ទីក្រុងប៉េកាំង ក្រុមហ៊ុន Gazprom របស់រុស្ស៊ី និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌថ្មីមួយស្តីពីបំពង់បង្ហូរឧស្ម័នធម្មជាតិ។ គម្រោងនេះ មានគោលបំណងបញ្ជូនឧស្ម័នរុស្ស៊ី​ចំនួន​៥០​ពាន់​លាន​ម៉ែត្រគូប​ជា​រៀងរាល់​ឆ្នាំ​ទៅកាន់​ប្រទេសចិនតាមរយៈម៉ុងហ្គោលី បង្កើតទីផ្សារថ្មីដែលរកកម្រៃសម្រាប់រុស្ស៊ី ខណៈដែលប្រទេសលោកខាងលិចដាក់​ទណ្ឌកម្ម​លើ​​ការផ្គត់ផ្គង់ថាមពលរបស់ក្រុង​មូស្គូ។ បន្ថែម​ពី​នេះ កាលពីថ្ងៃទី​២​ខែកញ្ញា រុស្ស៊ី និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន​២២ ដែលគ្របដណ្តប់លើវិស័យជាច្រើនរួមទាំងថាមពល វិទ្យាសាស្ត្រ ការថែទាំសុខភាព កសិកម្ម និងប្រព័ន្ធផ្សព្វផ្សាយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម