ព័ត៌មានអន្ដរជាតិ
ពូទីន គំរាមបាញ់កម្ទេចទ័ពបរទេស បើឃើញនៅ អ៊ុយក្រែន
ឆ្លើយតបទៅលោក Macron, មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានគំរាមខ្លាំងៗថា វត្តមានកងទ័ពបរទេសនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់របស់រុស្ស៊ី ក្នុងការបាញ់កម្ទេច។ នេះបើតាមការផ្សាយរបស់ Sky News នៅថ្ងៃសុក្រទី៥ខែកញ្ញាឆ្នាំ២០២៥។

ថ្លែងចេញពីវេទិកាសេដ្ឋកិច្ចបូព៌ាក្នុងទីក្រុង វ្ល៉ាឌីវ៉ូស្តុក, ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ថា លោកពូទីនបាននិយាយថា «ប្រសិនបើកងទ័ពណា លេចមុខនៅទីនោះ (អ៊ុយក្រែន) ជាពិសេសក្នុងអំឡុងពេលប្រតិបត្តិការយោធា ពិតណាស់ ពួកគេនឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់ការបាញ់កម្ទេច។ គ្មានហេតុផលអ្វីដែលកងទ័ពបរទេស ត្រូវដាក់ពង្រាយនៅអ៊ុយក្រែនទេ ប្រសិនបើមានសន្តិភាពហើយនោះ។ យើងនឹងគោរពតាមកិច្ចព្រមព្រៀងដែលបញ្ចប់សង្គ្រាម»។
ការគំរាមរបស់លោកពូទីន កើតឡើងបន្ទាប់ពីប្រធានាធិបតីបារាំង Emmanuel Macron បញ្ជាក់ក្រោយកិច្ចប្រជុំកំពូល «ក្រុមចម្រុះឆន្ទៈ» នៅវិមានអេលីសេ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥ ថា មានប្រទេសចំនួន២៦ បានឯកភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ក្រោយពេលប្រទេសនេះមានបទឈប់បាញ់ជាមួយរុស្ស៊ី។

តាមការផ្សាយរបស់ BBC, លោក Macron អះអាងថា ទ័ពទាំងនោះនឹងត្រូវដាក់ពង្រាយតាមជើងគោក អាកាសនិងជើងទឹក ដើម្បីធានាសន្តិសុខជូនអ៊ុយក្រែន ក្រោយសង្គ្រាម។
ទោះបីជាយ៉ាងណាក៏ដោយ លោក Macron មិនបញ្ចេញឈ្មោះប្រទេសទាំង២៦នោះជាសាធារណៈទេ គ្រាន់តែបង្ហើបថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនទ័ពជើងគោកទេ ប៉ុន្តែនឹងរួមចំណែកគាំទ្រផ្នែកអាកាស ចែករំលែកការណ៍សម្ងាត់ និងដើរតួជាអ្នកសម្របសម្រួល។
ទន្ទឹមនោះ ប្រធានាធិបតីបារាំងក៏សង្កត់ធ្ងន់ដែរថា កងកម្លាំងនេះមិនមែនចង់ប្រឈមមុខជាមួយរុស្ស៊ីឡើយ ពោលគឺគ្រាន់តែទប់ស្កាត់ការវាយលុកនាពេលអនាគត ក្រោយបទឈប់បាញ់ប៉ុណ្ណោះ ហើយក៏មិនដាក់ពង្រាយនៅជួរមុខដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Macron បញ្ជាក់ថា ២៦ប្រទេស ឯកភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ក្រោយបទឈប់បាញ់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


