ព័ត៌មានអន្ដរជាតិ
Macron បញ្ជាក់ថា ២៦ប្រទេស ឯកភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ក្រោយបទឈប់បាញ់
ក្រោយកិច្ចប្រជុំកំពូល «ក្រុមចម្រុះឆន្ទៈ» នៅវិមានអេលីសេ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥, ប្រធានាធិបតីបារាំង Emmanuel Macron បញ្ជាក់ថា មានប្រទេសចំនួន២៦ បានឯកភាពបញ្ជូនទ័ពទៅអ៊ុយក្រែន ក្រោយពេលប្រទេសនេះមានបទឈប់បាញ់ជាមួយរុស្ស៊ី។

តាមការផ្សាយរបស់ BBC, លោក Macron អះអាងថា ទ័ពទាំងនោះនឹងត្រូវដាក់ពង្រាយតាមជើងគោក អាកាសនិងជើងទឹក ដើម្បីធានាសន្តិសុខជូនអ៊ុយក្រែន ក្រោយសង្គ្រាម។
ទោះបីជាយ៉ាងណាក៏ដោយ លោក Macron មិនបញ្ចេញឈ្មោះប្រទេសទាំង២៦នោះជាសាធារណៈទេ គ្រាន់តែបង្ហើបថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនទ័ពជើងគោកទេ ប៉ុន្តែនឹងរួមចំណែកគាំទ្រផ្នែកអាកាស ចែករំលែកការណ៍សម្ងាត់ និងដើរតួជាអ្នកសម្របសម្រួល។
ទន្ទឹមនោះ ប្រធានាធិបតីបារាំងក៏សង្កត់ធ្ងន់ដែរថា កងកម្លាំងនេះមិនមែនចង់ប្រឈមមុខជាមួយរុស្ស៊ីឡើយ ពោលគឺគ្រាន់តែទប់ស្កាត់ការវាយលុកនាពេលអនាគត ក្រោយបទឈប់បាញ់ប៉ុណ្ណោះ ហើយក៏មិនដាក់ពង្រាយនៅជួរមុខដែរ។

ចំណែក ប្រមុខដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចាត់ទុកសកម្មភាពនេះថាជា «ជ័យជម្នះ» និងជាជំហានជាក់ស្តែងដ៏សំខាន់មួយឆ្ពោះទៅរកការការពារអ៊ុយក្រែនក្រោយជម្លោះ។
យ៉ាងណាក្តី ពាក់ព័ន្ធបញ្ហានេះ រុស្ស៊ីព្រមានម្តងហើយម្តងទៀតថា បើអឺរ៉ុបពិតជាដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែនមែននោះ វានឹងបង្កឲ្យមានសង្គ្រាមធំរវាងណាតូ ជាមួយរុស្ស៊ីជាក់ជាមិនខានឡើយ។
រុស្ស៊ីចាត់ទុកក្រុមចម្រុះទាំងនេះថាជាឧបករណ៍របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន ដើម្បីអនុវត្តនយោបាយឈ្លានពាន និងគ្រប់គ្រងពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែនបដិសេធសំណើរបស់ ពូទីន សម្រាប់ជំនួបនៅទីក្រុងមូស្គូ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


