Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអឺរ៉ុបខ្លះអាចនឹងប្រើវ៉ាក់សាំងកូវីដ-១៩ដូស​ទី២​ ខុស​ពី​​​ដូស​ទី១ ព្រោះវិបត្តិ AstraZeneca

បានផុស

នៅ

បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​​មួយ​ចំនួន​កំពុង​ពិចារណារ​ចាក់វ៉ាក់សាំង​កូវីដ-១៩​លាយ​ចម្រុះ​គ្នា​ដល់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca លើក​ទី​១​រួច​រាល់​រាល់។​ ​នេះ​ជា​សកម្មភាព​មិន​ធ្លាប់​មាន​ពី​មុន​​ដែល​បង្ហាញ​ពី​ការ​ប្រឈម​​របស់​រដ្ឋាភិបាលល​កំពុង​ព្យាយាម​ទប់​ស្កាត់​ការកើន​​​ឡើង​​កូវីដ-១៩។

កម្មវិធី​ចាក់វ៉ាក់សាំង​បាន​ជួប​វិបត្តិ បន្ទាប់​ពី​មាន​របាយការណ៍​មួយ​ចំនួន​តូច​​ពី​អ្នក​ចាក់វ៉ាក់សាំង​ AstraZeneca មាន​បញ្ហាឈាម​កក​ដ៏​កម្រ ដែល​ជំរុញ​ឲ្យ​ប្រទេស​មួយ​ចំនួន​​បាន​ផ្អាក​ប្រើ​ប្រាស់​ដើម្បី​ការពារ​ទុក​ជា​មុន។

មន្ត្រី​ជាន់​ខ្ពស់​នៅ​ទី​ភ្នាក់​ងារ​វេជ្ជសាស្ត្រ​អឺរ៉ុប (EMA) បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​អង្គារ៍​ថា មាន​​ទំនាក់​ទំនង​រវាង​​វ៉ាក់សាំង និង​ឈាម​កក​ដ៏​​កម្រនៅ​ក្នុង​ខួរ​ក្បាល ប៉ុន្តែ​លទ្ធភាព​បង្ក​នៅ​​​មិន​ទាន់​ដឹង​ច្បាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​មក EMA បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ការ​ត្រួត​ពិនិត្យ​មើល​របស់​ខ្លួន​ទៅ​លើ​វ៉ាក់សាំង​បាន​កំពុង​ដំណើរ​ការ។ ខ្លួន​នឹង​ធ្វើ​បច្ចុប្ប​ន្ន​ភាព​អំពី​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​រសៀល​ថ្ងៃ​ពុធ។

ក្រុម​ហ៊ុន​វ៉ាក់សាំង AstraZeneca បាន​និយាយ​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្លួន​កន្លង​មក​រក​មិន​ឃើញ​ហានិភ័យ​​​នៃ​ករណី​ឈាម​កក​ទេ​ ដោយសារ​វ៉ាក់សាំង រាប់​លាន​ដូស​ត្រូវ​បាន​​ប្រើ​ប្រាស់​ទូទាំង​ពិភព​លោក។

ខណៈ​ប្រទេស​ជា​ច្រើន​នៅ​បន្ត​ប្រើ​វ៉ាក់សាំង​នេះ ក៏​មាន​ប្រទេស​ខ្លះ​​បាន​រឹត​ត្បិត​ចំពោះអាយុ​ដែល​ត្រូវ​ចាក់។

ករណី​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ឈឺ​ក្បាល​ចំពោះ​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ​ចំពោះ​មនុស្ស​ដែល​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង AstraZeneca ​លើក​ទី​១​រួច​ហើយ ប៉ុន្តែ​មិន​មាន​សិទ្ធិ​ទទួល​បាន​ស្ថិត​ក្រោម​ច្បាប់​ថ្មី។

នៅ​ពេល​មួយ​ចំនួន​តូច​ប្រៀប​ធៀ​ប​នឹង​​ចំនួន​រាប់​​លាន​ដូស​ត្រូវ​បាន​ចាក់​ទូទាំង​តំបន់ ការ​សម្រេច​ចិត្ត​ពិត​ជា​មាន​សារៈ​សំខាន់​ ពី​ព្រោះ​វា​មិន​ត្រូវ​សាក​ល្បង​លើ​មនុស្ស​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ទេ។

រាល់​ការ​បង្វែរ​ទៅ​រកការ​អនុញ្ញាត​ទី​ផ្សារ​របស់ EMA ក៏​នឹង​ត្រូវ​បាន​ពិចារណា​ថា​ជា​«ការ​ប្រើ​ប្រាស់​ស្លាក​បិទ​»​ដែល​មាន​ន័យ​ថា វា​មិន​ត្រូវ​បាន​អនុម័ត​ដោយ​និយតករ​ និង​ទុក​ឲ្យ​ប្រទេស​នីមួយ​ៗ​​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​។

អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា ពីព្រោះ​តែ​វ៉ាក់សាំង​ទាំង​អស់​ផ្តោត​លើ​ប្រូតេអ៊ីនពី​ក្រៅ​ខ្លាំង​ដូច​គ្នា ពួក​គេ​អាច​នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​បណ្តុះ​បណ្តាល​រាង​កាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។ មិន​មាន​ភស្តុតាង​​ណា​ថា វា​​អាច​នឹង​​មាន​ប្រសិទ្ធភាពឡើយ។​

អាល្លឺម៉ង់​ជា​ប្រទេស​​​អឺរ៉ុប​ទី​​១​បាន​​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​១ ខែ​មេស​ថា មនុស្ស​អាយុ​ក្រោម​៦០​ឆ្នាំ​ដែល​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​១រួច​ហើយ​គួរចាក់​វ៉ាក់សាំង​ផ្សេង​សម្រាប់​ដូស​ទី​២។

ប្រទេស​ន័រវែសនឹង​សម្រេច​ថា​តើ​បន្ត​ប្រើ​វ៉ាក់សាំង AstraZeneca ឬ​ជម្រើស​ផ្សេង​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​មេសា។

ប្រទេស​អង់គ្លេស​បាន​និយាយ​កាល​ពី​ឆ្នាំ​មុន​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ប្រជា​ជន​ទទួល​បាន​ការចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ផ្សេង​គឺ​ជា​រឿង​កម្រ ប៉ុន្តែ​​ខ្លួន​មិន​ទាន់​ត្រូវ​ធ្វើ​ទេ។

ប្រទេសហ្វាំងឡង់​ដែល​បានបន្ត​ប្រើ​វ៉ាក់សាំង AstraZeneca ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ប៉ុន្តែ​ប្រទេស​នេះ​នឹង​ចាក់​មនុស្ស​​អាយុ​ចាប់​ពី​៦៥​ឆ្នាំ​ឡើង​ បាន​និយាយ​ថា ខ្លួន​នឹង​​រង់​ចាំ​សេចក្តី​សន្និដ្ឋាន​របស់ EMA មុន​ពេល​ធ្វើ​ការ​​សម្រេច​អនុសាសន៍​មួយ។ ប្រទេស​នេះ​នឹង​ចាប់​ផ្តើម​ចាក់​ដូស​ទី​២​​នៅ​ពាក់​កណ្តាល​ខែ​មេសា។

ក្នុង​ប្រទេស​បារាំងដែល​វ៉ាក់សាំង​ឥឡូវ​នេះ​ចាក់​លើ​មនុស្ស​អាយុ​៥៥​ឆ្នាំ​ឡើង​ បញ្ហា​នេះ​ប៉ះ​ពាល់​ដល់​មនុស្ស​រាប់​ពាន់​នាក់។

យោង​តាមប្រភព​ពី​រ​ដែល​បាន​ដឹង​ពី​ផែន​ការ​របស់​ស្ថាប័នថា ស្ថាប័ន​ប្រឹក្សា​សុខភាព​កំពូល​ដែល​ទទួល​បន្ទុក​កំណត់​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង Haute Autorité de la Santé (HAS) ក៏​កំពុង​ពិចារណា​លើ​វ៉ាក់សាំង​ mRNA ដែល​ផលិត​ដោយក្រុម​ហ៊ុន Pfizer-BioNTech ឬ Moderna សម្រាប់​ជា​ការ​ចាក់​ដូស​ទី​២។

ទោះ​ជា​យ៉ាង​ណា ការ​សម្រេច​ចិត្ត​ផ្លូវ​ការនៅ​មិន​ទាន់​ធ្វើ​ឡើយ ខណៈ​អ្នក​ជំនាញ​រង់​ចាំ​ទិន្នន័យ​បន្ថែម ជា​ពិសេស​ពី​ចក្រភព​អង់គ្លេស។ ប្រទេស​បារាំងមាន​ពេល​រហូត​ដល់​ដើម​ខែ​ឧសភា ដែលមាន​រយៈ​ពេល​១២​សប្តាហ៍ បន្ទាប់​ពី​ដូស​ទី​១​ត្រូវ​បាន​ចាក់​រួច៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម