Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ប្រាប់មូលហេតុ ដែលកម្មករកូរ៉េខុសច្បាប់រាប់រយនាក់ មិនអាចវិលទៅស្រុកកំណើតវិញ

បានផុស

នៅ

តាមសេចក្តីរាយការណ៍េពី KJD កាលពីថ្ងៃទី១០ ខែកញ្ញា បានចេញផ្សាយថា ចំពោះមូលហេតុដែលនាំឲ្យប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ផ្អាកការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិកូរ៉េជាង៣០០នាក់ ព្រោះយល់ឃើញថា ពួកគេអាចជួយបណ្តុះបណ្តាលកម្លាំងការងាររបស់សហរដ្ឋអាមេរិកបានយ៉ាងពេញទំហឹង។

រូបភាព៖ ABC New
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ចាក់ពី​មន្ត្រី​ក្រសួង​ការ​បរទេសកូរ៉េប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា លោកត្រាំបានស្នើឲ្យអាជ្ញាធរអាមេរិកពន្យារពេលការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិកូរ៉េដែលត្រូវបានឃុំឃាំងជាង ៣០០ នាក់នៅក្នុងរដ្ឋ Georgia ដូច្នេះពួកគេអាចស្នាក់នៅ និងអាចជួយបណ្តុះបណ្តាលកម្លាំងការងាររបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីការបរទេស Cho Hyun និងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ប្រចាំនៅស្ថានទូតកូរ៉េក្នុងទីក្រុងវ៉ាស៊ីនតោន តាមសេចក្តីរាយការណ៍បានថ្លែងនៅក្នងបទសម្ភាសន៍មួយព្រមគ្នាថា លោកត្រាំ បានបញ្ជាឲ្យអាជ្ញាធរអាមេរិកបញ្ឈប់នីតិវិធីនៃការនិរទេស។ លោកក៏​បានសង្កត់ធ្ងន់ថា ជនជាតិកូរ៉េដែលត្រូវបានឃាត់ខ្លួនគឺជាកម្មករជំនាញ ហើយបានស្នើឲ្យពួកគេស្នាក់នៅសិន ដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មអាមេរិក ឬត្រូវត្រលប់ទៅប្រទេសកូរ៉េវិញ អាស្រ័យលើជំហររបស់ទីក្រុងសេអ៊ូលតែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ការពន្យារពេលនេះពីមុនត្រូវបានសន្មតថាជាការខ្វែងគំនិតគ្នាក្នុងចំណោមភ្នាក់ងាររបស់សហរដ្ឋអាមេរិកលើថា តើអ្នកជាប់ឃុំគួរតែត្រូវបានដឹកជញ្ជូនទៅកាន់អាកាសយានដ្ឋានដោយខ្នោះដៃឬមួយយ៉ាងណា។ ប៉ុន្តែមន្ត្រីរូបនេះបាននិយាយថា ពុំមានរឿងបែបនេះកើតឡើងទេ។ ព្រោះបើលោកត្រាំធ្វើរឿងមិនគម្បី វាផ្ទុយនឹងទំនាក់ទំនងជិតស្និទ្ធដែលបានបង្កើតឡើងរវាងមេដឹកនាំប្រទេសទាំងពីរ នៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលប្រកបដោយជោគជ័យរបស់ពួកគេ និងភាពស៊ីសង្វាក់គ្នាដែលរដ្ឋាភិបាលកូរ៉េបានរក្សាជំហររបស់ខ្លួនលើបញ្ហានេះ។

ម្យ៉ាងវិញទៀត កម្មករនៅតែស្ថិតក្នុងការឃុំឃាំងរបស់អាមេរិក ដោយជាប់ក្នុងភាពច្របូកច្របល់នៃសំណួរផ្លូវច្បាប់ និងការទូតដែលកើតចេញពីការវាយឆ្មក់នៅក្នុងក្រុមហ៊ុនផលិតអាគុយ​រថយន្ត​ Hyundai រដ្ឋ Georgia ដែលធ្វើឡើងដោយការអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់អាមេរិកកាលពីសប្តាហ៍មុនតែប៉ុណ្ណោះ៕

រូបភាព៖X Screengrab

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖កម្មករកូរ៉េរាប់រយនាក់ ដែលចាប់ខ្លួននៅ អាមេរិក ត្រូវ​ឃុំសារជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម