ព័ត៌មានអន្ដរជាតិ
បេក្ខភាពលេចធ្លោ៣រូប ដែលគេគាំទ្រឲ្យក្លាយជានាយករដ្ឋមន្ត្រីថ្មី ជប៉ុន
ដូចដែលបានដឹងហើយថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កាលពីថ្ងៃទី៧ ខែសីហា បានប្រកាសលាលែងពីតំណែង បន្ទាប់ពីកាន់តំណែងតិចជាងមួយឆ្នាំ និងបរាជ័យក្នុងការបោះឆ្នោតចំនួនពីរ។ ការលាលែងពីតំណែងរបស់គាត់ បានជំរុញឲ្យមានការប្រកួតប្រជែងមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) មួយផ្សេងទៀត ដែលជាលើកទីបី ក្នុងរយៈពេល ៥ ឆ្នាំ។

យោងតាមរបាយការណ៍ ការបោះឆ្នោត LDP ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមខែតុលា ដោយអ្នកឈ្នះស្ទើរតែប្រាកដក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មី ខណៈដែលមិនមាននរណាម្នាក់ប្រកាសជាផ្លូវការ ក៏ប៉ុន្តែឈ្មោះរបស់បេក្ខភាពលេចធ្លោ៣រូប ត្រូវបានគេមើលយ៉ាងដិតដល់បំផុត។
ទី១ លោក Shinjirō Koizumi រដ្ឋមន្ត្រីក្រសួងកសិកម្ម កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់មានប្រជាប្រិយភាពខ្លាំង។
ទី២ លោក Yoshimasa Hayashi ប្រធានគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល។
ទី៣ លោកស្រី Sanae Takaichi អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង បើលោកស្រីឈ្នះ នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសជប៉ុន។

ទោះជាយ៉ាងនេះក្ដី មេដឹកនាំថ្មីនឹងប្រឈមមុខនឹងការបង្រួបបង្រួមគណបក្សទន់ខ្សោយ និងទាក់ទាញអ្នកបោះឆ្នោតឲ្យត្រលប់មកវិញ។ និន្នាការស្តាំនិយមកាន់តែខ្លាំងឡើងរបស់ប្រទេសជប៉ុន ជាពិសេសជ័យជំនះរបស់គណបក្ស Sanseito នៅក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលថ្មីៗនេះ គឺជាសញ្ញាមួយដែលអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យសេរី (LDP) អភិរក្សនិយមកំពុងកើនឡើងមិនពេញចិត្តនឹងគណបក្សនេះ។
ជាងនេះទៅទៀតដែរ មេដឹកនាំថ្មី ក៏នឹងត្រូវផ្សាះផ្សារនូវទំនាក់ទំនងលំបាកជាមួយប្រទេសជិតខាង ចំពេលមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន រុស្ស៊ី និងកូរ៉េខាងជើង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


