Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី ជប៉ុន សម្រេចចិត្តចុះចេញពីតំណែង

បានផុស

នៅ

យោងតាមទីភ្នាក់ងារ NHK នៅថ្ងៃទី៧ ខែសីហា បានដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានសម្រេចចិត្តចុះចេញពីតំណែង។ គេជឿថា គាត់បានធ្វើការសម្រេចចិត្តដើម្បីព្យាយាមទប់ស្កាត់ការភ័ន្តច្រឡំ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចបច្ចុប្បន្ន។

រូបភាព៖ reuters / Kim Kyung-hoon
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shigeru Ishiba បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសជប៉ុន កាលពីខែតុលាឆ្នាំមុន ហើយបានសន្យាថា នឹងដោះស្រាយអតិផរណា ក៏ដូចជាកំណែទម្រង់គណបក្ស។

ក្រោយមក គណបក្យ LDP បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​រៃអង្គាស​ប្រាក់​នយោបាយ​ជា​បន្តបន្ទាប់។ ភ្លាមៗបន្ទាប់ពីលោកឡើងកាន់អំណាច LDP និងដៃគូសម្ព័ន្ធរបស់ខ្លួនគណបក្ស  Komeito បានបាត់បង់សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ទាប។ សម្ព័ន្ធ​កាន់​អំណាច​ក៏​ធ្លាក់​ចុះ​សំឡេង​ភាគ​ច្រើន ​ក្នុង​ការ​បោះ​ឆ្នោត​សភា​ជាន់​ខ្ពស់​ក្នុង​ខែ​កក្កដាផងដែរ។ នេះគឺជាការបរាជ័យលើកទីពីរជាប់ៗគ្នា សម្រាប់​ក្រុមគណបក្ស​ចម្រុះ​​ដែលកំពុងកាន់អំណាចដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Shigeru Ishiba ។

ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់លោក Shigeru ឲ្យទទួលខុសត្រូវចំពោះលទ្ធផលបោះឆ្នោត LDP ត្រូវបានគេរំពឹងថា នឹងសម្រេចចិត្តនៅថ្ងៃច័ន្ទថា តើត្រូវរៀបចំការប្រកួតភាពជាអ្នកដឹកនាំពិសេសដែរឬទេ។

រូបភាព៖Toru Hanai/Bloomberg

ជាងនេះទៅទៀតដែរ លោក Shigeru Ishiba បានជួបជាមួយអតីតនាយករដ្ឋមន្ត្រី Suga Yoshihide និងរដ្ឋមន្ត្រីកសិកម្ម Koizumi Shinjiro នៅការិយាល័យរបស់គាត់កាលពីថ្ងៃសៅរ៍។ ប្រភពបាននិយាយថា លោក Suga និង លោក Koizumi បានប្រាប់លោក Ishiba ថា ការរួបរួមគណបក្សគឺសំខាន់ជាងអ្វីផ្សេងទៀត ហើយបានស្នើឲ្យគាត់ចុះចេញពីតំណែង មុនពេលសមាជិក Diet ដាក់ឯកសារស្តីពីការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំពិសេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរស ​ជប៉ុន ​វ័យ ១០២ ឆ្នាំ ​ជាមនុស្សចាស់ជាងគេដែលហ៊ានឡើង​ដល់​កំពូល​ភ្នំ Fuji

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម