Connect with us

ព័ត៌មានអន្ដរជាតិ

អតីតភ្នាក់ងារ FBI៖ ឃាតកសម្លាប់លោក Kirk ប្រហែលជា អ្នកបរបាញ់សត្វ

បានផុស

នៅ

«ឃាតកបាញ់សម្លាប់លោក Charlie Kirk ប្រហែលជាអ្នកបរបាញ់សត្វ»។ នេះបើតាមសម្តីអតីតភ្នាក់ងារ FBI លោក Dennis Franks ប្រាប់ទៅ BBC នៅថ្ងៃសុក្រទី១២ខែកញ្ញាឆ្នាំ២០២៥។

លោក Dennis Franks (រូបថត៖ Youtube)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Franks និយាយថា បើវិភាគអំពីរយៈចម្ងាយនិងទឹកដៃនៃការបាញ់ ព្រមទាំងភាពជឿជាក់ក្នុងការកេះកៃកាំភ្លើងតម្រង់គោលដៅចំត្រង់ៗ ច្បាស់ណាស់វាគ្មានអ្វីជាបញ្ហាចោទឡើយ សម្រាប់អ្នកបរបាញ់សត្វដ៏មានបទពិសោធន៍ម្នាក់។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមការអះអាងពីលោក Franks, អតីតភ្នាក់ងារ FBI រូបនេះហ៊ានសន្មត់ថា ឃាតករគឺធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។

ជនសង្ស័យ (រូបថត៖ Reuters)

យោងតាមព័ត៌មានចុងក្រោយពាក់ព័ន្ធករណីធ្វើឃាតលោក Kirk ដែលជាជំនិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, មន្ត្រីរដ្ឋ Utah មិនទាន់ហ៊ានបញ្ជាក់ឡើយថាតើ ខ្មាន់កាំភ្លើងនៅតែស្ថិតក្នុងរដ្ឋ ឬចាកចេញបាត់ទៅហើយ ប៉ុន្តែ FBI បង្ហើបថា ខ្លួនទទួលបានតម្រុយ ៧ ០០០ ហើយនេះគឺជាតម្រុយច្រើនបំផុតដែលភ្នាក់ងារអាមេរិកមួយនេះ មិនធ្លាប់ទទួលសោះចាប់តាំងពីហេតុកាណ៍បំផ្ទុះគ្រាប់បែកក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុង នៅ បូស្តុន កាលពីឆ្នាំ២០១៣។

ករណីធ្វើឃាតលោក Kirk បានបង្កការភ្ញាក់ផ្អើលពេញពិភពលោក ខណៈឯនៅសហរដ្ឋអាមេរិកឯណោះ ប្រជាជននាំគ្នាធ្វើពិធីបួងសួង អធិស្ឋាន និងគោរពវិញ្ញាណក្ខន្ធទូទាំងប្រទេស ដោយភាពអាឡោះអាល័យ។

លោក Charlie Kirk (រូបថត៖ Youtube)

សូមជម្រាបជាថ្មី លោក Kirk ត្រូវបាញ់សម្លាប់អំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍មួយនៅឯសកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥។ ក្រោយមក FBI បានបញ្ចេញរូបរបស់ជនសង្ស័យ ហើយថែមទាំងប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១០ម៉ឺនដុល្លារទៀតផង បើនរណាផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនឃាតក។

លោក Charlie Kirk កើតនៅឆ្នាំ ១៩៩៣ ក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ លោកបានចាប់ផ្តើមអាជីពជាសកម្មជននយោបាយតាំងពីវ័យក្មេង រហូតក្លាយជាជំនិតរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ លោក Kirk បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលោក ត្រាំ ឲ្យទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីចុងក្រោយនេះ តាមរយៈការជួយកៀរគរអ្នកបោះឆ្នោតវ័យក្មេង។ លោកបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយត្រាំ និងក្រុមគ្រួសាររបស់គាត់ក្នុងអំឡុងអាណត្តិទីមួយ ហើយបានក្លាយជាឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់ ក្នុងការកសាងនយោបាយយុវជនអភិរក្សនិយមនៅសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំនិងថ្នាក់ដឹកនាំអាមេរិកបង្កើនសន្តិសុខបន្ទាប់ពីមានឃាតកម្មលើលោក Charlie Kirk

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម