ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រកាសថានឹងមិនឈរឈ្មោះសម្រាប់អាណត្តិទី២ទេ បន្ទាប់ពីបញ្ចប់សង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា លោកនឹងមិនឈរឈ្មោះក្នុងអាណត្តិទីពីរឡើយ នៅពេលដែលសង្រ្គាមជាមួយរុស្ស៊ីបានបញ្ចប់ ដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងរបស់លោកគឺការធ្វើឲ្យជម្លោះឈានដល់ទីបញ្ចប់។

នៅក្នុងបទសម្ភាសន៍ជាមួយ Axios ចេញផ្សាយថ្ងៃទី២៥ខែកញ្ញា លោក ហ្សេលេនស្គី បានប្រាប់ថា ការបោះឆ្នោតមិនមែនជាគោលដៅរបស់លោកទេ។ លោកបានរៀបរាប់ថា «ប្រសិនបើយើងបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការមិនឈរឈ្មោះសម្រាប់អាណត្តិទីពីរ ព្រោះការបោះឆ្នោតមិនមែនជាគោលដៅរបស់ខ្ញុំ។ ក្នុងគ្រាដ៏លំបាកនេះ ខ្ញុំចង់នៅជាមួយប្រទេសរបស់ខ្ញុំខ្លាំងណាស់ ជួយដល់ប្រទេសរបស់ខ្ញុំ។ គោលដៅរបស់ខ្ញុំគឺបញ្ចប់សង្គ្រាម»។
ការប្រកាសនេះ ធ្វើឡើងនៅពេលដែលក្រុងកៀវបន្តកិច្ចខិតខំប្រឹងប្រែងសន្តិភាព បើទោះជាក្រុងមូស្គូបដិសេធការអំពាវនាវឲ្យមានបទឈប់បាញ់ និងបន្តការវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែនក៏ដោយ។
នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយបណ្តាសារព័ត៍មាននានារបស់សហរដ្ឋអាមេរិក លោក ហ្សេលេនស្គី មិនបានច្រានចោលការបោះឆ្នោតក្នុងអំឡុងពេលបទឈប់បាញ់ ប្រសិនបើលក្ខខណ្ឌសន្តិសុខអនុញ្ញាត។ លោកបានប្រាប់ Axios ថា ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃទី២៣ខែកញ្ញារបស់លោកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅទីក្រុងញូវយ៉ក លោកបានស្នើឲ្យអ៊ុយក្រែនអាចប្រើការផ្អាកបណ្តោះអាសន្នក្នុងការប្រយុទ្ធគ្នា ដើម្បីរៀបចំការបោះឆ្នោតជាតិ។
រដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ុយក្រែនហាមប្រាមការបោះឆ្នោតក្រោមច្បាប់អាជ្ញាសឹក ដែលចូលជាធរមានចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២។ សម្រាប់ការបោះឆ្នោតប្រព្រឹត្តទៅ សមាជិកសភាត្រូវតែដកច្បាប់អាជ្ញាសឹកជាមុនសិន ហើយកំណត់កាលបរិច្ឆេទ។
រុស្ស៊ីម្ដងហើយម្ដងទៀតតែងតែលើកឡើងអំពីបញ្ហាបង្កកការបោះឆ្នោតរបស់អ៊ុយក្រែន ដោយផ្សព្វផ្សាយថា អាណត្តិរបស់លោក ហ្សេលេនស្គី បានផុតទៅហើយនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤។ យ៉ាងណាមិញ អ្នកជំនាញផ្នែកច្បាប់អ៊ុយក្រែនបានច្រានចោលការចោទនេះ ដោយអះអាងថា ការបន្តអាណត្តិរបស់លោក ហ្សេលេនស្គី ក្នុងអំឡុងពេលច្បាប់អាជ្ញាសឹកគឺស្របតាមរដ្ឋធម្មនុញ្ញ៕
ដោយ៖ ឈាង
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


