ព័ត៌មានអន្ដរជាតិ
ថៃ មានមនុស្សស្លាប់២២នាក់ហើយ ដោយសារគ្រោះទឹកជំនន់ ដ៏សាហាវ
ត្រឹម៣ខែចុងក្រោយនេះ ប្រទេសថៃត្រូវវាយប្រហារធ្ងន់ធ្ងរណាស់ដោយគ្រោះធម្មជាតិជាពិសេសខ្យល់ព្យុះដែលបណ្តាលឲ្យមានទឹកជំនន់និងបំណាក់ដីដ៏សាហាវនៅទូទាំងប្រទេស ខណៈបើយោងតាមរបាយការណ៍ចុងក្រោយបំផុត គិតត្រឹមព្រឹកថ្ងៃអង្គារទី៧ខែតុលាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ដោយទឹកជំនន់ បានកើនដល់២២នាក់ហើយ។

តាមរយៈរបាយការណ៍ពីនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ និងត្រូវបានផ្សាយបន្តដោយសារព័ត៌មាន Bangkok Post, ខេត្ត-ក្រុងចំនួន១៩គឺត្រូវវាយប្រហារខ្លាំងបំផុត ហើយក្នុងនោះមាន២ខេត្តគឺ Uttaradit និង Ayutthaya បូករួមជាមួយទីក្រុងបាងកក ដែលត្រូវរងទុក្ខធ្ងន់ធ្ងរជាងគេ។
យ៉ាងណាក្តី មានការព្យាករថា ជនរងគ្រោះអាចកើនឡើងជាបន្តទៀត ព្រោះថៃ មិនទាន់អស់ព្យុះបោកបក់លើទេ ជាពិសេសបច្ចុប្បន្ន ព្យុះដែលកំពុងគំរាមកំហែងប្រទេសនេះគឺព្យុះ ម៉ាតម៉ូ។
តាមការព្យាករ ព្យុះ ម៉ាតម៉ូ នឹងបង្អុរទឹកភ្លៀងយ៉ាងច្រើនលើសលប់ ដាក់បន្ទុកបន្ថែមទៀតដល់ទឹកទន្លេនិងអាងស្តុកនានានៅប្រទេសថៃ ដែលបានឈានដល់កម្រិតគ្រោះថ្នាក់រួចទៅហើយ។

មុននេះ ថៃព្រមានថា បើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ទំនប់ Bhumibol នឹងទប់លែងឈ្នះ ហើយមានតែការបញ្ចេញទឹកបន្ថែមប៉ុណ្ណោះទើបអាចគ្រប់គ្រងស្ថានការណ៍បាន បើមិនដូច្នោះ នឹងមានមានអាសន្នធំជាក់ជាមិនខានឡើយ។
ទំនប់ស្ថិតក្នុងខេត្ត Tak មួយនេះ បានស្តុកទឹកដល់កម្រិត៩០%ទៅហើយនៃសមត្ថភាពរបស់ខ្លួន ដូច្នេះមានន័យថា បើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនិងគ្មានវិធានការបញ្ចេញជាបន្ទាន់ទេនោះ វាប្រឈមនឹងការបាក់ធ្លាយហើយ។
មិនមែនតែទំនប់នេះទេ សូម្បីទំនប់ Sirikit ក្នុងខេត្ត Uttaradit ក៏ជិតទប់លែងឈ្នះដែរ ពោលគឺវាស្តុកទឹកដល់ ៩៦,៣៦% ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃប្រឈមអាសន្ន ព្រោះបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ទំនប់ធំៗនឹងទប់លែងជាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


